ឯកឧត្តមរដ្ឋមន្ត្រីណែនាំឱ្យកសិករធ្វើដីរង់ចាំទឹកភ្លៀង កុំធ្វើសំណាបរងចាំទឹកភ្លៀង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4007

កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ឯកឧត្តម ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ពិនិត្យ​គ្រោះរាំងស្ងួត និង​ចែក​ពូជស្រូវ​ជលសារ​ចំនួន៤តោន ដល់​កសិករ២០០ គ្រួសារ​ដែល​មកពី​ឃុំ​ព្រែកជីក ឃុំ​បាសាក់ និង​ឃុំ​ព្រៃ​ត្រឡាច ស្រុក​រុក្ខ​គិរី​ខេត្តបាត់ដំបង។ ថ្លែង​ទៅកាន់​ប្រជាកសិករ នៅក្នុង​ពិធី​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ប្រជាកសិករ​អំពី​ការរៀបចំ​ដី ការរៀបចំ​ថ្នាលសំណាប និង​ការប្រើប្រាស់​ជី ដើម្បី​បង្កើន​ទិន្នផល​ស្រូវ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ប្រជាកសិករ​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ​ប្រព័ន្ធ​ភ្លឺស្រែ​ឱ្យបាន​ត្រឹមត្រូវ និង​រឹងមាំ​ដើម្បី​ងាយស្រួល ដល់​ការគ្រប់គ្រង​ទឹក​ក្នុង​ស្រែ។ ក្នុងដំណាក់កាល​ខ្វះ​ទឹក កសិករ​ត្រូវ​រៀបចំ​ថ្នាលសំណាប មាន​សណ្ឋាន​ដូច​រង​បន្លែ  ដែល​ប្រើប្រាស់​ទឹក​តិច និង​ងាយស្រួល​ថែទាំ។

ជាមួយនេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ កសិករ​ត្រូវ​ចេះ​យក ចិត្ត​ទុកដាក់​ថែទាំ​សំណាប​ចាប់តាំងពី​ពេល​ដឹក ជញ្ជូន និង​ស្ទូង ព្រោះថា​សំណាប​ល្អ នឹង​ផ្តល់នូវ ទិន្នផល​ប្រសើរ។  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជម្រុញ​កសិករ​ឱ្យ​យកចិត្តទុកដាក់​ធ្វើ​ជីធម្មជាតិ​ដែល​ប្រើប្រាស់​កាកសំណល់ ផ្ទះបាយ និង​រុក្ខជាតិ​មួយចំនួន ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ជីគីមី។

គួរ​បញ្ជាក់ថា​ផែន​ការដាំដុះ​ស្រូវ​នៅ​ខេត្តបាត់ដំបង​សរុប២៥០.៥០០ហិកតា ដោយ​គិត​មកដល់​ថ្ងៃទី១៥ ខែសីហា​នេះ ក្នុងនោះ​ខេត្ត​អនុវត្តបាន 97.91% នៃ​ផែនការ​ក្នុងនោះ ការ​ភ្ជួរ​រាស់​សរុប​បាន ៣៩៦.៤៩៧ ហិកតា សាប​បាន១.៣៩៦ហិកតា ស្ទូងស្រូវ​ស្រាល​បាន៧១.១២៧ហិកតា ស្រូវ​បង្កើន​រដូវ៣៩.៨៨១ហិកតា ស្រូវកណ្តាល ៧៥.២៩០ហិកតា ស្រូវធ្ងន់៨២.៨៧៧ហិកតា ស្រូវចំការ៥៦៩ហិកតា និង​ស្រូវ​ឡើង​ទឹកបាន១៥.៤១៤ ហិកតា។ គិត​មក​ត្រឹម​ខែសីហា ឆ្នាំ២០១២នេះ មានស្រុក​ចំនួន៤ ដែល​ទទួលរង​គ្រោះរាំងស្ងួត​គឺ​ស្រុក​ថ្មគោល ស្រុក​ឯក​ភ្នំ  ស្រុក​មោង​ឬ​ស្សី និង​ស្រុក​រុក្ខ​គី​រី។ ជា​សរុប ការរាំងស្ងួត​បាន​ប៉ះពាល់​ដល់​ផ្ទៃដី១៩ ២៨៩ហិកតា ក្នុងនោះ​ខូចខាត ចំនួន៩ ៥៦៧ហិកតា និង​ស្តារ​បាន​ចំនួន១ ១៤៥ហិកតា ដោយឡែក​ស្រុក​រុក្ខ​គី​រី​បាន ទទួលរង​ការប៉ះពាល់​ចំនួន៧ ១៦៥ហិកតា និង​ខូច​អស់​ចំនួន ៤២២ហិកតា។

ពូជស្រូវ​ជលសារ​ដែល​បាន​ចែកជូន​ប្រជាកសិករ​នាពេលនោះ ជា​ពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ​ធានា​ដំណុះ ពី៩០ទៅ៩៥ភាគរយ និង​មាន​ដំណុះ​គ្រាប់​លើសពី៨៥ភាគរយ។ ពូជ​នេះ​អាចជួយ​កសិករ​ឱ្យ​រៀបចំ​សំណាប និង​ត្រៀម លក្ខណៈ​ទាន់ពេលវេលា​សម្រាប់​ភ្លៀង​ដែល​នឹង​ធ្លាក់​មក​នាពេលខាងមុខ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 436

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 482

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 408

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 375

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 356

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 409

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 483

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 465

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 453

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 468

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 409

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 470

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...