Other News
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឱ្យកាន់តែរឹងមាំ។
តាមរយៈការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញចំណុចកិច្ចសហប្រតិបត្តិការមួយចំនួនជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំនិងស្រាវជ្រាវកសិកម្ម៕