លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩ នៅទីក្រុងឈៀងម៉ៃ

ចេញ​ផ្សាយ​ ៣ មីនា ២០១៨ 4205

នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩ នៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ត្រូវបានចាប់ផ្តើមក្រោយពីប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម Prajin Juntong មេបញ្ជាការកងទ័ពអាកាស និងជាឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃត្រូវបានបញ្ចប់។ លទ្ធផលសង្ខេបដែលទទួលបានពីកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩រួមមាន៖

• ឯកភាពផ្លាស់ប្តូរទស្សនៈវិស័យស្តីពីការអភិវឌ្ឍន៍តំបន់ និងការអនុវត្តផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ឆ្នាំ២០២៥ ព្រមទាំងវឌ្ឍនភាពដែលទទួលបាននៅក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើនៅក្នុងឆ្នាំ ២០១៦-២០១៧។

• មានការពេញចិត្តចំពោះអនុវត្តន៍ផែនការយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្ដិការស្បៀង កសិកម្មនិងព្រៃឈើអាស៊ាន )SP-FAF) 2016-2025 អោយបានជោគជ័យ ដោយផ្នែកលើផែនទីទិន្នន័យ និងសូចនាករក្នុងការអនុវត្តសំខាន់ៗ )KPIs) ត្រូវបានបង្កើតឡើងនិងសហការណ៍អនុម័ត

• ឈរលើមូលដ្ឋានទស្សនៈទានជាមួយនឹងការធ្វើកែលម្អរបស់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ នៃរដ្ឋមន្រ្តីអាស៊ានស្តីពីកសិកម្មនិងព្រៃឈើ ដើម្បីធានាបាននូវធនធានប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្ត SP-FAF និងដើម្បីសម្រេចបាននូវ សន្តិសុខស្បៀង សុវត្ថិភាពអាហារ និងអាហារូបត្ថម្ភសុខដុមនីយកម្មស្តង់ដារកសិកម្ម ការស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម ការបណ្ដុះបណ្ដាល ការលើកកម្ពស់ផ្នែកកសិកម្មនិងសហករណ៍កសិកម្ម សមាហរណកម្មសេដ្ឋកិច្ច ការចូលទីផ្សារនិងការសម្របសម្រួលពាណិជ្ជកម្ម។ ផ្នែកសន្តិសុខស្បៀង

• បន្តគាំទ្រគោលការណ៍ណែនាំតំបន់អាស៊ានស្តីពីគោលនយោបាយសន្តិសុខស្បៀង និងអាហារូបត្ថម្ភជាក្របខ័ណ្ឌទូទៅដើម្បីជួយកិច្ចសហប្រតិបត្តិការពហុវិស័យអាស៊ាន ក្នុងដំណើរការកសាងកិច្ចសហប្រតិបត្តិការសន្ដិសុខស្បៀងនិងអាហារូបត្ថម្ភអោយបានរឹងមាំ និងសមាហរណកម្មនៅក្នុងតំបន់។ ផ្នែកសុវត្ថិភាពម្ហូបអាហារ និងគុណភាពផលិតផលកសិកម្ម

• ក្នុងការធ្វើឱ្យមានសុខដុមនីយកម្មនៃស្តង់ដារម្ហូបអាហារកសិកម្មនិងផលិតផលព្រៃឈើនៅក្នុងតំបន់អាស៊ានដើម្បីធានានូវផលិតផលកសិកម្មអោយមានប្រសិទ្ធភាព គុណភាព និងដើម្បីសម្រួលដល់ពាណិជ្ជកម្មអាស៊ាននៃផលិតផល ឯកសារមួយចំនួនត្រូវបានឯកភាពដូចជា (១) MRLs អាស៊ានដែលមានលក្ខណៈសុខដុមនីយកម្មចំនួនប្រាំពីរ (២) ស្តង់ដារអាស៊ានសម្រាប់ផលិតកម្មសាកវប្បកម្ម និងដំណាំចំណីអាហារដទៃទៀត (៣) យន្តការសម្រាប់ការចុះបញ្ជីយុទ្ធនាការការពារសត្វល្អិតអាស៊ាននិង (៤) ប្រព័ន្ធកំណត់អត្តសញ្ញាណសត្វ និងការចំលងសត្វអាស៊ាន។ ទន្ទឹមនិងនេះ ក្រុមការងារអាស៊ានសម្រាប់ការអភិវឌ្ឍឧបករណ៍ដើម្បីអនុវត្តក្របខ័ណ្ឌបទបញ្ជាសុវត្ថិភាពម្ហូបអាហារអាស៊ាន (AFSRF) ក៏ត្រូវបានបង្កើតផងដែរ។

• បានគាំទ្រភាពជាដៃគូរវាងសាធារណៈជាមួយវិស័យឯកជនក្នុងក្របខ័ណ្ឌតំបន់សម្រាប់ធ្វើការអភិវឌ្ឍបច្ចេកវិទ្យាក្នុងការផលិតស្បៀង កសិកម្ម និងវិស័យព្រៃឈើដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើការវិនិយោគក្នុងការអភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយនិរ្តរ ជាមួយនឹងផ្តល់ការគាំទ្រ ផ្សព្វផ្សាយនៅគ្រប់សង្វាក់តម្លៃទាំងមូលនៅក្នុងវិស័យ FAF អាស៊ាន។ ផ្នែកព្រៃឈើ

• មានសេចក្តីរីករាយជាមួយនឹងការរីកចំរើនដែលបានធ្វើឡើងដោយមានកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យព្រៃឈើនៅក្នុងតំបន់នៃការពង្រឹងការគ្រប់គ្រងប្រកបដោយនិរន្តភាពនៃព្រៃឈើ (SFM), វិញ្ញាបនប័ត្រព្រៃឈើ, រុក្ខជាតិនិងជារុក្ខជាតិឱសថ, ផលិតផលព្រៃឈើអភិវឌ្ឍន៍សត្វព្រៃអនុវត្តនិងអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិសត្វព្រៃជិតផុតពូជ (CITES) ការអនុវត្ដច្បាប់ព្រៃឈើនិងអភិបាលកិច្ច (FLEG), ព្រៃឈើសង្គមក៏ដូចជាព្រៃឈើនិងការប្រែប្រួលអាកាសធាតុ។ ផ្នែកជលផល

• ធ្វើអោយប្រសើរឡើងក្នុងការគ្រប់គ្រងធនធានជលផល ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានច្បាប់អនុញ្ញាត )IUU) ក៏ដូចជាការស្តារឡើងវិញធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ និងការនេសាទប្រកបដោយនិរន្តរភាពតាមរយះគម្រោងចងក្រងឯកសារអាស៊ានសម្រាប់ការនេសាទសមុទ្រក្នុងតំបន់និងអន្តរតំបន់។ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣៩ត្រូវបានបញ្ចប់នៅវេលាម៉ោង០៤រសៀល និងក្នុងបរិយាកាសសាមគ្គីភាពយ៉ាងល្អប្រសើរ។

Other News
ចេញ​ផ្សាយ​ ២២ វិច្ឆិកា ២០២៦ 397

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ ទទួលជួបជាមួយលោក Niu Jian ប្រធានក្រុមហ៊ុន(HLID) ក្នុងជំនួបពិភាក្សាការងារ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អ​មដោយ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 833

«សន្និសីទអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី ឆ្នាំ២០២៦» បិទបញ្ចប់ដោយឯកភាពជាគោលការណ៍លើការបង្កើតបណ្តាញអភិរក្សថនិកសត្វទឹកសាបនិងសមុទ្រថ្នាក់តំបន់

សន្និសីទអភិរក្សថនិកសត្វទឹកសាប នៅអាស៊ី ឆ្នាំ២០២៦ ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងលទ្ធផលដ៏សំខាន់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 944

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលផ្ទះសំណាញ់ចំនួន៨៩ខ្នង ជូនសហគមន៍កសិកម្មចំនួន១៣ ក្នុងខេត្តសៀមរាប

នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គុជ» តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 983

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី ជលផល និងនីតិវិធីពាក់ព័ន្ធ ដល់មន្ត្រីសមត្ថកិច្ចជលផល

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីជលផល...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 961

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចសិក្សា​ និងលើកទឹកចិត្តដល់វិនិយោគគិនចិនលើវិស័យកសិកម្ម​ នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1022

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!»

«រួមគ្នាជាសហគមន៍ ដើម្បីរីកចម្រើនទាំងអស់គ្នា!» ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយអង្គការ FAO ជាដៃគូអនុវត្តគម្រោង «គជ់» (PEARL) បាននាំយកផ្ទះសំណាញ់...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1002

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈប្រើប្រាស់កសិកម្មជូនសហគមន៍ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម​ និងជាសហប្រធានគណៈកម្មការតម្រង់ទិសគម្រោង «គជ់» ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1039

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ ជាង ៣០០គ្រួសារ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ​យ៉ង សាំងកុមារ បានដឹកនាំសកម្មភាពចែកគ្រាប់ពូជបន្លែជូនអ្នកភូមិរង់ចាំ នៃខេត្តបន្ទាយមានជ័យ ជាង ៣០០ គ្រួសារ ដោយមានការចូលរួមពីតំណាងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ២១ វិច្ឆិកា ២០២៦ 1025

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា រួមដំណើរគណៈប្រតិភូស្ថាប័នជលផលចិន និង IHB ទស្សនកិច្ចកន្លែងអភិរក្សជលផលកំពង់ភ្លុក នៃខេត្តសៀមរាប

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញរួមដំណើរជាមួយគណៈប្រតិភូស្ថាប័នជលផលចិន និងវិទ្យាស្ថានជីវសាស្ត្រជលផល...
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 1421

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1496

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 1553

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...