ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ៦ សីហា ២០២៥ 510

ឯកឧត្តម គង់ ច័ន្ទវាសនា ប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន​ខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចបានអញ្ជើញចុះសួរសុខទុក្ខ និងជូនស្បៀងដែលជាអំណោយរបស់រាជរដ្ឋាភិបាល  ដល់ប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនចំនួន ១២៦គ្រួសារដែលចូលមកស្នាក់នៅក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះ ដោយសារការបង្កហេតុ​ និងឈ្លានពានរបស់ថៃ។

កម្មវិធីនេះ​ក៏មានការចូលរួមពីឯកឧត្តម អ៊ន​ ​ស៊ុំ សមាជិកព្រឹទ្ធសភា​ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងិន ឆាយ និងលោកជំទាវ ហ៊ូ សុពណ៌ អនុប្រធានក្រុមការងារ​ ព្រមទាំងរដ្ឋបាលស្រុក​ និងឃុំក្នុងមូលដ្ឋានស្រុកព្រះនេត្រព្រះផងដែរ។

ឯកឧត្តម គង់ ច័ន្ទវាសនា បានផ្ដាំផ្ញើការសួរ​សុខទុក្ខ​ និងការនឹករលឹករបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត​ និងឯកឧត្តម​ ឌិត ទីណា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញេីឱ្យអាជ្ញាធរមូលដ្ឋានបន្តយកចិត្តទុកដាក់ជួយមេីលថែទាំ​ និងទំនុកបម្រុងបងប្អូនឱ្យបានល្អ​ ដេីម្បីផ្តល់ភាពកក់ក្តៅ​ជូ​នបងប្អូន និងទំនុកចិត្តដល់វីរយុទ្ធជន​នៅសមរភូមិមុខដែលកំពុងការពារទឹកដី។

ឯកឧត្តមក៏បានថ្លែងអំណរគុណ​ និងកោត​សរសេីរចំពោះរដ្ឋបាលខេត្ត​ ក្រុមការងារ​ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ ដែលរួមសហការគ្នាបានយ៉ាងល្អប្រសេីរ​ ជាពិសេសការជួយដោះស្រាយស្បៀងបានទាន់ពេលវេលា​ ជូនដល់ប្រជាពលរដ្ឋ​ ក្នុងគ្រាលំបាកនេះ​។​ ឯកឧត្តមបានលេីកទឹកចិត្តបងប្អូនភៀសសឹកឱ្យអត់ធ្មត់ និងបន្តជឿជាក់លេីរាជរដ្ឋាភិបាលក្នុងការការពារទឹកដី​ និងដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ៕

Other News
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 72

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 195

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 198

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 159

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 194

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 174

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 165

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 323

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 501

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 364

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 349

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 355

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...