ចុះ​ពិនិត្យ​តំបន់​រាំងស្ងួត​នៅ​ភូមិ​ព្រៃខ្លា​ឃុំ​ប្រឡាយ​ស្រុក​ស្ទោង

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 4365

ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម ​រុក្ខាប្រមាញ់​ និងនេសាទ បាន​រំលឹក​ដល់​កសិក រ​ដែល​កំពង់ធ្វើកា​រដក​ស្ទូង​ នា​ចុងរដូវ​នេះ​ថា​ សំណាប​ដែល​ចាស់​ជ្រុល​ទៅហើយ​ មិនគួរ​យកមកប្រើ​ប្រាស់​ទេ ពីព្រោះ​វា​នឹង​ផ្ដល់​ផល​តិចជាង​សំណាប​ដែលមាន​ដើម​ខ្ចី ។

ខណៈពេល​អញ្ជើញ​ចុះ​ពិន​ត្យ​តំបន់​រាំងស្ងួត ​នៅ​ភូមិ​ព្រៃខ្លា ឃុំ​ប្រឡាយ ស្រុក​ស្ទោង និង​ជួប​សំ ណេះ​សំ​ណា​ល​ជាមួយ​កសិករ ​ចំនួន៧០នាក់ ក្នុងនោះ​មាន៩គ្រួសារ​ ធ្លាប់​ទៅធ្វើ​ទស្សនកិច្ច​សិក្សា ​នៅ​ស្រុក​ត្រាំកក់​នោះ​ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បានផ្ដល់​យោបល់​ថា ត្រូវ​ប្ដូរ​សំណាប​ចាស់​ជំនួស​វិញ​ ដោយ​សំណាប​ថ្មី។

ឯកឧត្ដម​ពន្យល់ថា សំណាប់​ចាស់​អស់​ពេលធ្វើ​ការលូតលាស់,មិន​បែក​គុម្ព។ បើ​ប្រើ​សំណាប​ចាស់​ស្ទូង​ចាប់​ឱ្យ​ធំ។ សំណាប​ចាស់​មាន​ជំងឺ​ជាប់​នឹង​ដើម(ជំងឺ​អុច​ត្នោត ហើយ​មាន​សុខ​ភព​មិនល្អ។

ដោយសារ​ហេតុផល​ទាំងអស់នេះ ​យើង​ត្រូវ​ប្ដូរ​សំណាប​ចាស់​នេះ ចេញ​ហើយ​រក​សំណាប​ថ្មី​មក​ជំនួស​វិញ​ពីព្រោះ សំណាប​ថ្មី​មាន​សុខ​ភាពល្អ​ពុំមាន​ជំងឺ​ជាប់​នឹង​ដើម​វា សំណាប​ថ្មី​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​លូតលាស់ ព្រោះ​ជា​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ ។

ឯកឧត្ដម​ បាន​ពន្យល់​ពី​របៀប​សាប ​ដែល​ត្រូវ​សាប​ឱ្យ​ស្ដើង ។ យកទៅ​ស្ទូង​ចំពេល​មានទឹក​នោះ ​វា​ដុះ​លូតលាស់​បានល្អ។ ត្រូវ​នាំគ្នា​ប្ដូរ​ទម្លាប់​ពី​ការ​សាប​រង់ចាំ​ទឹកភ្លៀង​ មក​ធ្វើ​ដី​រង់ចាំ​ទឹកភ្លៀង​វិញ ព្រោះ​ការដែល​សាប​រង់ចាំ​ទឹកភ្លៀង​ចៃដន្យ​រាំង ​សំណាប​ផុត​អាយុ​លូតលាស់ ​តែបើ​ធ្វើ​ដី​រង់ចាំ​ទឹក​វិញ​ មានទឹក​គ្រប់គ្រាន់​សាប​តែ១៨ថ្ងៃ​ អាច​ដកយក​ទៅ​ស្ទូង​បាន។

ដី​ក៏​ល្អ ទឹក​មាន​គ្រប់គ្រាន់​ សំណាប​ខ្ចី ធ្វើឱ្យ​សន្ទូង​លូតលាស់​បានល្អ។ ឯកឧត្ដម​បន្ដទៀតថា ជីធម្មជាតិ​គឺជា​កក្ដា​សំខាន់ ជួយ​ជំរុញ​ដល់​ការលូតលាស់​ស្រូវ បើ​ដូច្នេះ​ចូល​នាំគ្នា​ធ្វើ​រោង​ជី​សន្សំ​ជីធម្មជាតិ ដើម្បី​កាត់បន្ថយ​ការចំណាយ​ លើ​ជីគីមី​ហើយ ​ដែល​ប្រើប្រាស់​ទៅ​ប៉ះពាល់​ដល់​សុខភាព​គុណភាព​ដី​ សម្រាប់​អស់សត្វ​មាន​ប្រ​យោ​ជ​ន៏​បាត់បង់​គុណភាព​អង្ករ ។

ឯកឧត្ដម​រំលឹក​ផងដែរ ​ឱ្យ​លើក​ភ្លឺ​ទប់ទឹក​ក្នុង​ស្រែ​ ឱ្យបាន​គត់មត់​ឈប់​ប្រើ​ពូជស្រូវ​ធ្ងន់ ។ ចំពោះ​អ្នក​មានទឹក​ស្ទូង​រួចហើយ ​កុំ​ប្រញាប់​ដើរចោល​ស្រែ ។ ត្រូវ​ឧស្សា​ហ៏​ចុះ​ស្រែ​មើល​ទឹក មើល​ភ្លឺ​សត្វល្អិត និង​ស្មៅ​ចង្រៃ ព្រោះ​មិន​ប្រាកដថា​ស្ទូង​ហើយ​បាន​ទទួលផល​ល្អ​នៅពេល​ច្រូតកាត់​នោះទេ ដរាបណា​គ្មាន​ការថែទាំ​បានល្អ។

ចំពោះ​អ្នក ​ដែល​បាន​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ពី​បច្ចេកទេស​ប.វ.ស នៅ​ស្រុក​ត្រាំកក់ សុំឱ្យ​យកចំណេះ​ដឹង​នេះ ​ទៅ​អនុវត្ដ​ជាក់ស្ដែង​ ដើម្បី​បង្កើន​ទិន្នផល​ស្រូវ ហើយក៏​គួរ​ចែករំលែក​បទពិសោធ​ន៏​នេះ​ ឱ្យដល់​អ្នកផ្សេង។ ជាមួយនេះ​មន្ទីរ​ក៏​គួររៀបចំ​កម្មវិធី​នេះ ​ឱ្យបាន​ញឹកញាប់ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏​ ឈានទៅរក​ការរីកចម្រើន​ទាំងអស់គ្នា ៕

Other News
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 24

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 21

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស៕
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 28

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 27

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២២ មីនា ២០២៦ 24

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 367

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 270

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 257

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 262

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 258

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នារសៀលថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម​...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 362

ក្រសួងកសិកម្ម​​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​ និងទិសដៅអនុវត្តឆ្នាំ២០២៦

នាព្រឹកថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០២៦​ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានរៀបចំសន្និបាតបូកសរុបការងារកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥​...