ពិនិត្យ​ស្រូវស្រាល​ដើមរដូវ​លើ​ផ្ទៃដី៥ហិកតា​ដោយ​ប្រើ​ឧ​បករ​ណ៏​ពង្រោះ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 5118

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម រុក្ខាប្រមាញ់ នេសាទ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​ស្រូវស្រាល​ដើមរដូវ ​ដោយ​ប្រើ​ឧ​បករ​ណ៏​ពង្រោះ​ របស់​កសិករ ​នៅ​ភូមិ​ឬ​ស្សី​ជួរ​ខាងជើង ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រុំ (តំបន់​ប្រឡាយ​កូនភ្លោះ) កាលពី​ចុង​ស​ប្តាហ៍កន្លងទៅនេះ។

តំណាង​កសិករ ​បាន​ជម្រាបឯកឧត្តម​រដ្ឋមន្ត្រី​ថា ទិន្នផល​ប​ច្ចុ​ប្ប​មានការ​កើនឡើង​ដល់២,៣តោន ​ក្នុង​មួយ​ហិកតា បើ​ធៀប​ទៅនឹង​កាលពីមុន​ ទិន្នផល​បានត្រឹមតែ ១.៨ ​ហិត​តា​ប៉ុ​ណ្តោះ។ នៅ​ចំពោះមុខ​កសិករ​នាទី​នោះ​ ឯកឧត្តមរដ្ឋមន្ត្រី ​បាន​លើកទឹកចិត្ត ​ឲ្យ​មន្ទី​កសិកម្ម​ចុះ​មកជួយ​កសិករ​ ឲ្យ​បាន​កាន់តែ​ញឹកញាប់ ដើម្បី​ឲ្យ​ទិន្នផល​នឹង​កើនឡើង ​ដល់២,៧តោន​ក្នុង១ហិកតា​នៅ​ឆ្នាំ២០១២។ មន្ទីរ​កសិកម្ម​ ត្រូវ​ចុះ​មកជួយ​កសិករ ​ឲ្យ​បាន​ញឹកញាប់ ​ដើម្បី​ទទួលបាន​ផល​ឲ្យ​កាន់តែច្រើន។ ឯកឧត្តម​បាន​រំលឹក​កសិករ​ទៀតថា ត្រូវធ្វើ​ស្រែ​ឲ្យ​បាន២ដង​និង​ដាំ​ដំណាំ​បន្ថែម។

អាស្រ័យ​ដោយ​ស្ថានភាព​ដី​នៅ​ទីនោះ​ជា​ដី ​ដែលមាន​ជីជាតិ​ជួរ សម្បូរ​អាស៊ីត ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹកថា​ ដូចនេះ​ចាំបាច់​ត្រូវ​ហាល​ដី​ឲ្យ​ឆ្អិន (២អាទិត្យ​យ៉ាងតិច)។ មុន​ប្រើប្រាស់​ជីគីមី​ត្រូវ​ដឹង ពី​របៀប​ប្រើ។ ដី​ដែលមាន​រសជាតិ​ជូរ​មិនត្រូវ​ប្រើ​ជី NPK ដែលមាន​ជី​ផូ​ស្វរ​ឡើយ។ ដោយឡែក មន្ទីរ​កសិកម្ម​ត្រូវ ធ្វើស្រែ​បង្ហាញ​ថែមទៀត​ ដោយ​ជួយ​ស្រុក​ណា​ ដែល​អន់​ជាងគេ​ ឲ្យ​ក្លាយជា​ស្រុក​ខ្លាំង​ បើ​ខ្វះ​ថវិកា​សូម​ទៅរក​ឯកឧត្តម ​ដើម្បី​ជួយ​ដោះស្រាយ​ជួន។

ត្រូវ​នាំ​កសិករ​ស្ម័គ្រចិត្ត ​ទៅ​មើល​ពី​របៀប​នៃ​ការចិញ្ចឹម​មាន់ គា ក្របី ធ្វើស្រែ បវ​ស​ដើម្បី​ឲ្យ​ប្រជាកសិករ អាច​ចាប់យក​ជំនាញ​មួយណា​ច្បាស់លាស់ ​ដោយ​ក្រសួងកសិកម្ម​ ចេញ​ថវិកា​ឲ្យ​ទៅ​ទស្សនកិច្ច​ តែ​កសិករ​ត្រូវ​បេ្ត​ជ្ញា​ថា ​ធ្វើ​អ្វីមួយ​ឲ្យ​បាន​ក្រោយពី​ទស្សនកិច្ច​នោះ។

ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​រំលឹក​កសិករ​ផងដែរ ​ទាក់ទង​ទៅនឹង​ការចិញ្ចឹម​សត្វ។ ឯកឧត្តម​បាន​បញ្ជាក់ថា កា​ចិញ្ចឹម​គោ ក្របី ឈប់​លែង​ពាសវាល​ពាសកាល ព្រោះ​ការចិញ្ចឹម​លែង​ដែល​វា​បង្ក​ឲ្យ​គោ​មាន​សុខភាព​មិនល្អ ។ ត្រូវ​ប្តូរ​ពូជ និង​ប្តូរ​ទស្សនៈ​ពី​ការចិញ្ចឹម​ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​ទៅជា​ការចិញ្ចឹម ដើម្បី​ធ្វើ​ពាណិជ្ជកម្ម។ ព​ង្រី​ប​ចេ្ច​ក​ទេស​ពូជ​គោ​សិប្បនិម្មិត។ ពេទ្យសត្វ​ពង្រីក​ការងារ​ដាំ​ស្មៅ​ចំណី​សត្វ។

ឯកឧត្តមរដ្ឋមន្ត្រី ​ក៏បានផ្តល់​ជូន​កសិករ ​ដែល​ចូលរួម​ជាង១០០គ្រួសារ ​នូវ​សៀវភៅ​ពូជ​ស្រូវ១០មុខ ​ដែល​ក្នុង​មួយ​គ្រួសារ​ទទួល​សៀវភៅ១ក្បាល ស្មៅ​ចំណី​សត្វ១បាច់ សារុង១ និង​ចបកាប់១៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 346

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 580

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 571

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 602

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 639

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 604

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 598

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 643

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 629

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...