កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥!

ចេញ​ផ្សាយ​ ១២ មីនា ២០២៥ 3634

កូនផ្សោតទើបកើតថ្មី១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវនិងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផលនិងអង្គការ WWF វេលាម៉ោង១០:០០នាទី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅអន្លង់កាំពី  ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។ សូមជម្រាបថា នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ។

សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអរគុណចំពោះបងប្អូនឆ្នាំទន្លេ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏កម្រនិងមានតម្លៃនេះ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 311

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល ជាមួយថ្នាក់ដឹកនាំខណ្ឌរដ្ឋបាលជលផលចំនួនពីរខេត្ត

នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំសំណេះសំណាល...
ចេញ​ផ្សាយ​ ៩ មិថុនា ២០២៦ 335

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម ស៊ុតទាចំនួន ១ ៤០០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ១០០គីឡូក្រាម...
ចេញ​ផ្សាយ​ ៨ មិថុនា ២០២៦ 469

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត ថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាអន្តរជាតិស្តីពី “Reducing Post-Harvest Losses”

នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសន្និសីទអន្តរជាតិស្តីពី...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 561

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រង និងអនុវត្តគម្រោងអភិវឌ្ឍន៍

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ របស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៧ មិថុនា ២០២៦ 557

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៧

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមសហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 914

តួនាទីរបស់និស្សិត និងយុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីសង្គមកម្ពុជាគ្មានគ្រឿងញៀន

កម្មវិធីអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ត្រូវបានសហការរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 932

ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយ​ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta KOLC HÁJKOVÁ) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋឆែក

នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួបជាមួយ​ លោកជំទាវ ម៉ាកេតា កូល ហៃកូវ៉ា (Markéta...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 907

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំមន្រ្តីជំនាញ​ពាក់​ព័ន្ធ​​ផ្តល់វគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ជី និងថ្នាំកសិកម្ម» នៅក្នុង​ខេត្តចំនួន៤

ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ លោកប្រធាន និងអនុប្រធាននាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្ម...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 959

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញបន្តដឹកនាំអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​ និងផែនការថវិកា​ ឆ្នាំ២០២៧

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញបន្តដឹកនាំអង្គវិបស្សនា​ពិភាក្សា​ ស្តីពីការរៀបចំផែនការសកម្មភាព​...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 912

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារសហគមន៍នេសាទ (ស.ន) ចុះពិនិត្យ និងពង្រឹងសហគមន៍នេសាទនៅខេត្តកំពត

នៅថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានដឹកនាំក្រុមការងារសហគមន៍នេសាទ(ស.ន)...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 968

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​កម្មា​ធិការតម្រង់ទិសលើកទី៣ នៃគម្រោង «ភាពជាដៃគូកម្ពុជាសម្រាប់​កសិកម្ម ប្រកបដោយចីរភាព និងប្រព័ន្ធស្បៀងអាហារ»

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Bryan Fornari ប្រធានកិច្ចសហប្រតិបត្តិការ នៃគណៈប្រតិភូសហអឺរ៉ុបប្រចាំនៅកម្ពុជា...
ចេញ​ផ្សាយ​ ៥ មិថុនា ២០២៦ 995

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ទទួលជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន Olam Food Ingredients (OFI) ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ វិនិយោគការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា

នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដោយមានការចូលរួមពីមន្ត្រីមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម...