ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២៣ 3975

នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមពីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តចំនួន ២១១នាក់ មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ ចំពោះនិស្សិតស្ម័គ្រចិត្តទាំង ២១១នាក់ ដោយក្នុងនោះ ឯកឧត្តម បានណែនាំឱ្យក្រុមនិស្សិតយកចិត្តទុកដាក់ស្វែងយល់ឱ្យបានច្បាស់លាស់ពីការងារផលិតពូជស្រូវ។ ជាមួយគ្នានេះដែរ និស្សិតហាត់ការត្រូវមានភាពក្លាហាន ភាពវៃឆ្លាត និងចេះរៀនរស់ជាមួយនឹងបរិបទខាងក្រៅ។ បើតាមឯកឧត្តមរដ្ឋមន្ដ្រី ទាំងនេះនឹងក្លាយជាទុនសម្រាប់និស្សិតក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន និងអ្នកជំនួញនាពេលអនាគត។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី វត្តមានរបស់និស្សិតស្ម័គ្រចិត្តកសិកម្មនៅតាមសហគមន៍ និងនៅតាមឃុំនីមួយៗ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល នឹងរួមចំណែកជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យប្រកបរបរកសិកម្មប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ដើម្បីសម្រចការងារនេះ គឺទាមទារឱ្យមានការចូលរួមពីនិស្សិតស្ម័គ្រក្នុងការជួយដល់កសិករ និងវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) តាំងពីក្នុងមន្ទីរពិសោធន៍ ការដាំដុះ រហូតដល់ទីផ្សារសម្រាប់កសិករ។ នេះជាការបើកឱកាសលើកទីមួយ និងជាការប្រមូលផ្តុំនិស្សិតស្ម័គ្រចិត្តលើកដំបូងក្នុងការជួយដល់កសិករ។

សូមជម្រាបជូនថា ក្រោយពីទទួលការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិម្ម សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រកាសជ្រើសរើសនិស្សិតស្ម័គ្រចិត្តដែលទើបបញ្ចប់ថ្នាក់បរិញ្ញាបត្របាននិស្សិតចំនួន ២១១នាក់ ក្នុងនោះនារីចំនួន ១១២នាក់ ដើម្បីចូលរួមក្នុងវិធី "គម្រោងជំរុញផលិតកម្មដំណាំគ្រាប់ពូជស្រូវ និងជំរុញការនាំចេញអង្ករប្រកបដោយគុណភាព" ដែលស្ថិតក្នុងខេត្តគោលដៅចំនួន ៩។ និស្សិតទាំងនេះ មកពីមហាវិទ្យាល័យចំនួន ៨មានដូចជាមហាវិទ្យាល័យវិទ្យាសាស្ត្រកសិកម្ម សេដ្ឋកិច្ចកសិកម្មនិងអភិវឌ្ឍជនបទ កសិឧស្សាហកម្ម រៀបចំដែនដីនិងរដ្ឋបាលដីធ្លី វិទ្យាសាស្ត្រកៅស៊ូ វិទ្យាសាស្ត្រជលផល និងមហាវិទ្យាល័យវិទ្យាសាស្ត្រសត្វ។ ក្នុងឆ្នាំសិក្សា ២០២២-២០២៣ សាលាមាននិស្សិតកំពុងសិក្សាសរុបចំនួន ២.៦២២នាក់៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 97

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 107

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 468

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 462

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 477

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 477

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 475

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 491

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 487

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 634

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 646

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...