ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលស្រុក និងសហការី បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២២ 6510

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកអភិបាលស្រុក និងសហការី បានអញ្ជើញមកចូលរួមពិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដីជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋ នៅកសិដ្ឋានផលិតពូជស្រូវទួលសំរោង ខេត្តបាត់ដំបង យោងតាមអនុក្រឹត្យលេខ ១៣៣អនក្រ.បក ចុះ​ថ្ងៃ​ទី១០ ខែសីហា ឆ្នាំ២០២១ ស្តីពី "ការធ្វើអនុប្បយោគដើម្បីកាត់ដីទំហំ ៣៦ ៧៨៣ម៉ែត្រការ៉េ សម្រាប់ធ្វើ​ប្រទាន​​​កម្មជូនមន្ត្រីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋចំនួន ៤៤គ្រួសារ" ដែលជាអតីតមន្រ្តីបម្រើការងារ និងស្នាក់នៅ ក្នុងបរិវេនមជ្ឈមណ្ឌលជាច្រើនឆ្នាំមកហើយ។ មានមតិសំណេះសំណាលជាមួយបងប្អូននាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិតមកជូនបងប្អូន ហើយសម្តេចបានថ្លែងអំណរគុណចំពោះបងប្អូនមន្រ្តី បុគ្គលិក កម្មករទាំងអស់ដែលបានលះបងកំលាំងកាយ ចិត្ត ចំណេះដឹង និងបទពិសោធន៍ល្អៗខិតខំផលិតពូជស្រូវសម្រាប់ផ្គត់ផ្គង់ឲ្យប្រជាកសិករនៅទូទាំងប្រទេស និងបានជួយមើលថែរក្សា ការពារ និងអភិវឌ្ឍន៍កសិដ្ឋានដែលជាសម្បត្តិរបស់រដ្ឋបានគង់វង្ស រីកចម្រើន ជាងនេះទៅទៀតបងប្អូននៅតែបន្តចិញ្ចឹមចិត្តគាំទ្រសម្តេចតេជោរហូតតរៀងមក។ ក្រៅពីសារជូនពរ ប័ណ្ណកម្មសិទ្ធិក្បាលដីនេះគឺជាអំណោយដ៏ថ្លៃថ្លារ និងជារង្វាន់លើកទឹកចិត្ត បញ្ជាក់ពីគុណបំណាច់របស់បងប្អូនដែលសម្តេចតេជោបានប្រគល់ជូន និងជូនពរឲ្យមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋទាំង ៤២គ្រួសារជួបតែពុទ្ធិពរទាំង ៤ប្រការ។ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោ ដែលសម្តេចបានឆ្វេងយល់អំពីបញ្ហារបស់បងប្អូន និងបានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទធ្វើការដោះស្រាយបញ្ហាជូនមន្រ្តីរាជការ និវត្តន៍ជន និងប្រជាពលរដ្ឋបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ជាក់ស្តែងគឺប័ណ្ណកម្មសិទ្ធិក្បាលដីដែលនឹងចែកជូន នាពេលនេះ។ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរខេត្ត ស្រុក ដែលបានសហការ និងផ្តល់ធាតុចូលសំខាន់ៗជាគន្លឹះដោះស្រាយវិវាទក្នុងកសិដ្ឋានកន្លងមក សម្រេចទទួលបានលទ្ធផលល្អប្រសើរនាថ្ងៃនេះ។ លទ្ធផលនេះក៏មិនអាចកាត់ផ្តាច់បានពីការខិតខំប្រឹងប្រែង យកអស់ស្មារតីទទួលខុសត្រូវរបស់ឯកឧត្តមថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្ម អង្គភាពពាក់ព័ន្ធ និងលោកប្រធានកសិដ្ឋានតាំងពីឆ្នាំ២០១៧ ដែលបានគិតគូ ដោះស្រាយបញ្ហាជូនបងប្អូនឲ្យទៅតាំងទីលំនៅថ្មីក្រៅកសិដ្ឋាន ដើម្បីយកទីតាំងនេះធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រោងសម្ងួត និងឃ្លាំងស្តុកពូជស្រូវ ក្នុងបំណងពង្រីកសក្តានុពលផលិតពូជស្រូវទាំងបរិមាណ និងគុណភាព សមស្របតាមសេចក្តីត្រូវការពូជស្រូវនាពេលបច្ចុប្បន្ន។ ឯកឧត្តមរដ្ឋមន្ដ្រី រួមជាមួយសហការីបានចូលរួមអបអរសាទរ និងបានផ្តាំផ្ញើឲ្យបងប្អូនខិតខំកសាងជីវភាពលើដីដែលជាកម្មសិទ្ធិរបស់ខ្លួនឲ្យបានចម្រុងចម្រើន ហើយចំពោះបងប្អូនដែលមិនទាន់ចូលនិវត្តន៍ក៏ត្រូវបន្តខិតខំបម្រើការងារឲ្យអស់ពីសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍កសិដ្ឋានបន្តទៀត។ សំខាន់ជាងនេះ បងប្អូនមិនគួរលក់ ដោះដូរដីជាកម្មសិទ្ធិរបស់បងប្អូន ហើយឈប់ជឿ ស្តាប់ការបំភ្លៃ បំភាន់ព័ត៌មាន និងញុះញុង ទាក់ទងនឹងការចែកប័ណ្ណកម្មសិទ្ធិនេះឡើយ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 442

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 469

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 874

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 945

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1033

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 947

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1040

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 978

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1031

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1350

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន...
ចេញ​ផ្សាយ​ ២១ កក្កដា ២០២៦ 1581

ឯកឧត្តម ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ ពិភាក្សា​ដោះស្រាយបញ្ហាប្រឈម និងពន្លឿនការផ្សព្វផ្សាយព័ត៌មាន​គម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងា​រ​អនុវត្ត​គម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ...