ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម ក្នុងខេត្តបាត់ដំបង

ចេញ​ផ្សាយ​ ៥ កញ្ញា ២០២៤ 2541

នៅថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបន្តដឹកនាំក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម ក្នុងខេត្ត​បាត់ដំបងជាបន្តទៀត​ បន្ទាប់ពីខេត្តបន្ទាយមានជ័យ​។

ឯកឧត្តមបានជួបពិភាក្សាការងារ​ជាមួយលោក​ ផេន សិទ្ធី អភិបាលរងខេត្ត​ អំពីសមិទ្ធផលការងាររបស់រដ្ឋបាលខេត្តក្នុងវិស័យកសិកម្ម​ និងការអន្តរាគមន៍របស់ក្រសួង​ និងរដ្ឋបាលខេត្ត ​ជួយដល់ប្រជាកសិករនៅពេលជួបបញ្ហាប្រឈមនាពេលថ្មីៗនេះ​ ដូចជាគ្រោះរាំងស្ងួត​ និងបញ្ហាសត្វល្អិតចង្រៃ។

ក្នុងជំនួបនេះ​ ឯកឧត្តមរដ្ឋលេខាធិការបានកោតសរសេីរមន្ទីរកសិកម្មខេត្ត​ ចំពោះសកម្មភាពបង្ក្រាប​ និងទប់ស្កាត់ការ​នាំចូល​ និងចរាចរណ៍ជី​និងថ្នាំកសិកម្មខុសច្បាប់​ជាបន្តបន្ទាប់ ព្រមទាំងបានសំណូមពរ​ និងលេីក​ទឹកចិត្ត​ឱ្យរដ្ឋបាលខេត្ត​ មន្ទីរកសិកម្មខេត្ត​ អាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចប្រចាំការនៅតាមច្រកព្រំដែន​ បន្តចូលរួម​សហការ​ និងបង្កេីនការទប់ស្កាត់ការ​នាំចូល​ និងចរាចរណ៍ជី​និងថ្នាំកសិកម្មខុសច្បាប់​ ជាពិសេសប្រភេទថ្នាំកសិកម្មហាមឃាត់​ ដេីម្បី​ការពារផលប្រយោជន៍​ប្រជាកសិករ​ និងអាជីវករស្របច្បាប់​ និងសុខភាពសាធារណ:​ និងបរិស្ថាន​ផងដែរ។ ជាការឆ្លេីយតប​ រដ្ឋបាលខេត្តបានសម្តែងនូវការគាំទ្រ​ និងកិច្ចសហការកាន់តែជិតស្និទ្ធ​ថែមទៀតលេីការងារនេះ​ និងធ្វេីការ​ណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ក្រោយកិច្ចពិភាក្សា​ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ​ អមដំណេីរ​ដោយលោកអភិបាលរងខេត្ត​ និងមន្ទីរកសិកម្ម​ បានអញ្ជេីញចុះពិនិត្យការធ្វេីអាជីវកម្មជី​និងថ្នាំកសិកម្មនៅតាមដេប៉ូមួយចំនួន និង​ចុះជួបសមត្ថកិច្ចនៅតាមច្រកព្រំដែនសំខាន់ៗ​ ដូចជាច្រកតំបន់​អូររំដួល និងច្រកអន្តរជាតិដូង ដោយទទួលបានកិច្ចសហការជិតស្និទ្ធ​លេីការទប់ស្កាត់ការ​នាំចូល​ និងចរាចរណ៍ជី​និងថ្នាំកសិកម្ម​ខុសច្បាប់។

ជារួម​ ក្រុមការងារវាយតម្លៃបានថា​ បេសកកម្ម​ចុះត្រួតពិនិត្យ​ និងពង្រឹងការគ្រប់គ្រងជីនិងថ្នាំកសិកម្ម​ ក្នុងខេត្តជាប់ព្រំដែនចំនួន២ គឺខេត្តបន្ទាយ​មានជ័យ​ និងបាត់ដំបងនាពេលនេះ​ ទទួល​បានជោគជ័យ​ និងលទ្ធផលល្អប្រសេីរតាម​ការរំពឹងទុក​ ដេីម្បីជាប្រយោជន៍ដល់ប្រជាកសិករ​ និងអាជីវករស្របច្បាប់៕

Other News
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 36

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 296

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 662

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 683

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 928

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1009

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1100

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1027

យុទ្ធនាការផ្សព្វផ្សាយដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ នៅខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1148

អបអរសាទរការអនុញ្ញាតការនាំចេញសំបុកត្រចៀកកាំកម្ពុជាជាលើកដំបូងទៅកាន់ទីផ្សារប្រទេសចិន 🇰🇭🤝🇨🇳

កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) បានផ្ដល់ការអនុញ្ញាតជាផ្លូវការដល់ក្រុមហ៊ុន BEST LIFE PRODUCT Co.,Ltd ដើម្បីធ្វើការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិន។ ការបើកទំព័រថ្មីនៃការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារនៃសាធារណរដ្ឋប្រជាមានិតចិន...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1082

កម្ពុជា-ហ្វីលីពីន រៀបចំវេទិកាផ្គូផ្គងធុរកិច្ចជំរុញការនាំចេញផលិតផលកសិកម្ម​កម្ពុជាទៅកាន់ទីផ្សារប្រទេសហ្វីលីពីន 🇰🇭🤝🇵🇭

​នៅថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម និងវិស័យឯកជនកម្ពុជាចូលរួមក្នុង “វេទិកាផ្គូផ្គងធុរកិច្ចរវាងកម្ពុជា...
ចេញ​ផ្សាយ​ ២២ កក្កដា ២០២៦ 1152

យុទ្ធនាការផ្សព្វផ្សាយចែកខិតបណ្ណដល់ប្រជាកសិករ ពីគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅខេត្តសៀមរាប

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងារអនុវត្តគម្រោង (EMPOWER) ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាបបានដឹកនាំក្រុមការងារអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...