ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD)

ចេញ​ផ្សាយ​ ១៩ មករា ២០២៣ 3506

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំក្រសួង ជួបពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា (AFD) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រី Sandrine BOUCHER បានពិភាក្សាអំពីកម្មវិធីគម្រោងដែលកំពុងអនុវត្ត និងគម្រោងសម្រាប់ពេលអនាគត ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងអំពីការបង្កើតគម្រោងថ្មី ដើម្បីបង្វែជីវភាពអ្នកនេសាទធម្មតាឱ្យក្លាយទៅជាអ្នកជំនួញវារីវប្បកម្ម។ នៅក្នុងការអនុវត្តគម្រោងទៀតសោត ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការគ្រប់គ្រងនិងការចំណាយថវិកា ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមានការសិក្សាពីការដាក់បញ្ចូលគ្នារវាងការទទួលបានកម្ចីនិងការធានារ៉ាប់រង ដើម្បីជួយឱ្យកសិករមានលទ្ធភាពសងត្រលប់។ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីការកាត់បន្ថយនូវថ្លៃដើម និងកម្លាំងពលកម្ម ដូចជាការប្រើប្រាស់ថាមពលសូឡានៅពេលថ្ងៃ និងការប្រើប្រាស់ថាមពលអគ្គិសនីនៅពេលយប់សម្រាប់បូមទឹក ដែលមានតម្លៃទាបសម្រាប់វិស័យកសិកម្ម។ សូមបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍប្រចាំនៅកម្ពុជា គឺជាដៃគូសហប្រតិបត្តិការមួយចាំបាច់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយក្នុងនោះរួមមានការអភិវឌ្ឍសមត្ថភាព ការស្រាវជ្រាវ និងការបង្កើតថ្មី ក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ និងទីផ្សារនាំចេញ៕

Other News
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 102

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យនិងវាយតម្លៃប្រភេទពូជពោតអ៊ីប៊្រីដថ្មី

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារគណៈកម្មាធិការបញ្ចេញពូជដំណាំ ចុះពិនិត្យ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 107

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១

យល់ដឹងពីការវាយតម្លៃគុណភាពនិងការកំណត់ថ្លៃនៅក្នុងការអនុវត្តកិច្ចសន្យាផលិតកម្មស្រូវសែនក្រអូប០១៖ បទពិសោធសហគមន៍កសិកម្មទំនើបអភិវឌ្ឍដំណាំស្រូវកំពង់ធំ ជាមួយក្រ...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 106

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាព ក្នុងពិធី «បើកកម្មវិធីជុំវិញទន្លេមេគង្គ (Mekong Discovery Days) ក្នុង​ឱកាស​មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី១៥»

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ តំណាងខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 121

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៥ ឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ២៥ មីនា ២០២៦ 250

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំក្រុម​ការងារ​ ប្រជុំពិភាក្សាពីការរៀបចំពិព័រណ៍​ផលិត​ផលកសិកម្ម ក្នុងព្រះ​រាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦ នៅ​ខេត្តព្រៃវែង

នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំក្រុមការងារក្រសួងកសិកម្ម ប្រជុំពិភាក្សាការងាររៀបចំ​ពិធីតាំ​ងពិព័រណ៍ផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 254

កិច្ចប្រជុំផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងប្រយុទ្ធនឹងជំងឺអេដស៍​ ប្រចាំត្រីមាសទី១​ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួង​កសិកម្ម​...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 228

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអនុក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការ នៃគណៈកម្មាធិការរួមកម្ពុជា-សហភាពអឺរ៉ុប

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១៣ អនុក្រុមការងារ ស្តីពីកិច្ចសហប្រតិបត្តិការ...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 247

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៧០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ២៤ មីនា ២០២៦ 386

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន

នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ក្នុងកម្មវិធីរដ្ឋាភិបាលប្រទេសជប៉ុន...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 386

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 718

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 642

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕