ការ​បង្កាត់​គោ​សិប្ប​និមិត្ត​របស់​គម្រោង​ចិញ្ចឹមសត្វ​កម្ពុជា​សហគមន៍​នៅ​ឃុំ​ស្នាម​ព្រះ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5969

កាលពី​ថៃ្ង​ទី ០១ ខែ មីនា ឆ្នាំ២០១០ លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច​ន្ទ័ សារុន រួម​ដំណើរ​ជាមួយ​មន្ត្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយ ចំនួន បាន​អញ្ជើញ​ពិនិត្យមើល និង​សំណេះសំណាល​ជាមួយ​កសិករ​ចំនួន ១៥០ គ្រួសារ នៅ​ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ដែល​បាន​ចូលរួម​ក្នុង​គម្រោង​បង្កាត់​ពូជ​គោ ដោយ​សិប្ប​និមិត្ត​ឧបត្ថម្ភ​ដោយ​សហគមន៍​អ៊ឺរ៉ុប។

តាម​ការអះអាង​របស់​លោក គង់ រាត្រី ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បាន​ឲ​ដឹង​គំរោង​នេះ​ថា ចាប់ផ្ដើម​ក្នុង​ឆ្នាំ ២០០៥ នឹង​បញ្ចប់ នៅ​ខែមីនា ២០១០នេះ។ ក្នុងនោះ គម្រោង​បាន​នាំចូល​ទឹក​សែ្ព​ម​ពូជ​គោ​សាន់​តា និង ស៊ីម​ប្រា ពី​ប្រទេស​អូស្ត្រាលី និង​អាមេរិក។ រហូតមកទល់​បច្ចុប្បន្ន​គម្រោង បង្កាត់​បាន​មេ​ចំនួន ១៩០ក្បាល ហើយ​កើតកូន​បាន ៦៤ក្បាល។ ក្រៅពីនេះ​គម្រោង​បាន​បំផុស​ឲ​ម្ចាស់​គោ ដាំ​ដំណាំ​ចំណី​សត្វ និង​ស្មៅ​ពូជ​ល្អ​សម្រាប់​សត្វ​ស៊ី បណ្តុះបណ្តាល​ពី​ការធ្វើ​ចំបើង​ផ្អាប់ ការរៀបចំ​ទុកដាក់​ចំបើង ការការពារ និង​ការថែទាំ​សត្វ។ លោក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ និង​កម្មវិធី​គម្រោង​ដែល​បាន​រើសយក​កម្មវិធី​នេះ​មក​អនុវត្ត​នៅ​កម្ពុជា ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម នៃ​ការអនុវត្ត​គោលនយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​ក្រសួង​សម្រាប់​ពេលអនាគត​ក្នុងការ​ប្ដូរ​ពូជ​សត្វ​បំណង បង្កើន​ផលិតកម្ម​សត្វ ឆ្លើយតបបាន​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក។

លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​ពី​គុណប្រយោជន៍​នៃ​ការ​បង្កាត់​ពូជ​សិប្បនិម្មិត​នេះ​ដែល​ក្នុងនោះ​មាន​ទី១- ចំណេញ​ពេល និង​កម្លាំង​ពលកម្ម ទី២- អត្រា​នៃ​ការបង្ក​កំណើត​ខ្ពស់ ទី៣- កាត់បន្ថយ​ជំងឺឆ្លង ។ លោក​បាន​ប្រាប់​ទៅ​កសិករ​ទៀតថា កត្តាសំខាន់ៗខ្លះទៀត​ដែល​កសិករ​ត្រូវតែ​អនុវត្ត គឺ​ផ្ដល់​ចំណីអាហារ​ឱ្យបាន​គ្រប់គ្រាន់ ទាំង​បរិមាណ និង​គុណភាព។ ម្ចាស់​សត្វ​ត្រូវមាន​សួន​ចំណី​សត្វ​ក្នុងភូមិ​របស់ខ្លួន ចៀសវាង​លែង​សត្វ​ដើរ​ស៊ី​ពេ​ស​វាល​ពាសកាល។ ការិយាល័យ​ពេទ្យសត្វ​ខេត្ត​គួរតែ អញ្ជើញ​សមាជិក​ទាំងអស់​ឱ្យមក​ចូលរៀន​សូត្រ​ប​ចេ្ច​ក​ទេស​ការដាំ​ដំណាំ​ចំណី​សត្វ​ប​នែ្ថ​ម។ កសិករ​គួរ​នាំគ្នា​ចងក្រង​ជា​សមាគម​គោ​ពូជ ដើម្បី​រួមគ្នា​ការពារ​ផល ប្រយោជន៍​រួម។ យើង​ក៏ត្រូវ​ប្រើប្រាស់​ភ្នាក់ងារ សុខភាព​សត្វ​ភូមិ​ឱ្យអស់​លទ្ធភាព ដើម្បីឱ្យ​ពួកគេ​ជួយ​កសិករ​តាមរយៈ​ការពារ​ព្យាបាល និង​ថែទាំ​សុខភាព​សត្វ។ នាយកដ្ឋាន​ត្រូវតែ​បង្កើត​មណ្ឌល​បង្កាត់​ពូជ​សិប្ប​និ​មិ្ម​ត​អោយបាន​គ្រប់​ខេត្ត និង​កៀរគរ​រក​ជំនួយ​គ្រប់​រូបភាព​ឲ​ខាងតែបាន ដើម្បី​គាំទ្រ គម្រោង​នេះ​ឲ​បាន​អាយុ​វែង។ ថ្នាក់​ការិយាល័យ​ខេត្ត​ត្រូវ​ផ្លាស់ប្ដូរ​បច្ចេកទេស​គ្នា​ដូចជា​ខេត្តតាកែវ ចេះ​បង្កាត់​ជ្រូក​សិប្ប​និ​មិ្ម​ត មក​បង្រៀន​ខេត្តពោធិសាត់ ហើយ​ខេត្តពោធិសាត់​ទៅ​បង្រៀន​ខេត្តតាកែវ​ពី​ការ​បង្កាត់​គោ​សិប្បនិម្មិត​វិញ ពោលគឺ​តាមរបៀប​អ្នកចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច, អ្នកចេះ​តិច​បង្រៀន​អ្នក​មិនចេះ។

Other News
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 457

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីបើកសិក្ខាសាលាប្រចាំឆ្នាំឆ្លុះបញ្ចាំងពីការគម្រោងកែលម្អសន្តិសុខទឹកកម្ពុជានៅខេត្តកែប

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាសមាសភាពទី៣ ឯកឧត្តម អឿន ចន្ថា...
ចេញ​ផ្សាយ​ ១៥ មីនា ២០២៦ 521

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងខេត្តចំនួនពីរ

នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យ...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 418

ឯកឧត្តម គង់ ច័ន្ទវាសនា អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងាររៀបចំទិន្នន័យកសាងផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ជុំវិញ​បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋានជលផល និងមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 394

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងតាមដានវឌ្ឍនភាពនៃការភ្ជាប់ប្រព័ន្ធ NRMIS

នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 373

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តី​ភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពី​អាហារូប​ត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពង់ធំ

នៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 435

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម...
ចេញ​ផ្សាយ​ ១៣ មីនា ២០២៦ 500

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអំពីស្ថានភាពផ្គត់ផ្គង់ជីកសិកម្ម

នៅសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុននាំចូល និងចែកចាយជីកសិកម្មក្នុងស្រុក...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 485

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាពក្នុងពិធី​សម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីភាព ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការជណ្តើរត្រីជាផ្លូវការ...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 470

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត ក្នុងការរៀបចំព្រះរាជពិធីច្រត់ព្រះនង្គ័ល

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីភារកិច្ចត្រូវអនុវត្ត...
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 484

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ

សេចក្ដីជូនដំណឹង ស្ដីពី ការថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ និងវិធានការការពារសុវត្ថិភាព មាន៣ចំណុចសំខាន់ៗ។
ចេញ​ផ្សាយ​ ១២ មីនា ២០២៦ 433

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត Stefan Messerer និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe

នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបជាមួយ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់...
ចេញ​ផ្សាយ​ ១១ មីនា ២០២៦ 493

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭

ភាពជោគជ័យកើតចេញពីការសហការ 🤝🥭 ស្នាមញញឹមរបស់កសិករស្វាយខេត្តកំពង់ស្ពឺ! តាមរយៈការរួមកម្លាំងជាសហគមន៍ និងការដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ពួកគាត់អាចទទួលបានតម្លៃលក់ល្អប្រសើរ...