ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (One Health for Cambodia)

ចេញ​ផ្សាយ​ ០៣ វិច្ឆិកា ២០២៤ 1118

នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួមពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងកិច្ចព្រមព្រៀងបច្ចេកទេស សម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (One Health for Cambodia) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បន្ទាប់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អញ្ជើញចុះហត្ថលេខាជាមួយភាគីអាល្លឺម៉ង់ លោកជំទាវ យក់ សម្បត្តិ  រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម សាបូ អូស្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងបច្ចេកទេសសម្រាប់គម្រោងសុខភាពតែមួយនៅកម្ពុជា (Separate Agreement for One Health) ជាមួយភាគីអាល្លឺម៉ង់។

សូមបញ្ជាក់ជូនថា គម្រោងសុខភាពតែមួយ គឺជាគម្រោងដែលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទានឥតសំណងធំជាងគេលើកទី១ ដល់កម្ពុជា ក្នុងទិសដៅ៖ កាត់បន្ថយភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (Anti-Microbial Resistance-AMR) កាត់បន្ថយហានិភ័យ នៃជំងឺដែលឆ្លងពីសត្វមកមនុស្ស និងកាត់បន្ថយជំងឺឆ្លងនានា និងស្រាវជ្រាវអំពីជំងឺឆ្លងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតដ៏ទៃទៀតដែលអាចកើតមាននាពេលអនាគត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 134

មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មពន្យល់អំពីសារសំខាន់នៃការប្រើប្រាស់ជីធម្មជាតិ

ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម ដោយពន្យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គធម្មជាតិ...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 149

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ (FAO)

នាព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពី​ Cambodia Agriculture Forum & Exhibition (CAFE-2025) របស់អង្គការស្បៀង​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 150

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​ និងទិសដៅអនុវត្តឆ្នាំ២០២៥

នៅព្រឹកថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកកិច្ចប្រជុំបូកសរុបការងារព្រៃឈេីប្រចាំឆ្នាំ២០២៤​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៤ 151

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំក្រុមការងារចុះពិនិត្យខ្សែច្រវាក់ផលិតកម្ម និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផលិតជីក្នុងស្រុក នៅខេត្តកំពង់ស្ពឺ

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីឯកឧត្តម ឡោ រស្មី និងលោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៤ 169

វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល​ទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាព​ទន្លេ​មេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 445

ពិព័រណ៍វារីវប្បកម្មលើកទី១ ដែលរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នក​ចូលរួម​ទស្សនាប្រមាណ ៥០០០នាក់

ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នៅផ្សារសាន់សាញបឹងកក់ រាជធានីភ្នំពេញ ដែលប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ នៅថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅដោយជោគជ័យ មានអ្នកចូលរួមទស្សនា​ប្រមាណ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 465

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា ចុះល្បាតនិងផ្សព្វផ្សាយបទល្មើសជលផល ក្នុងភូមិសាស្ត្រខេត្តចំនួន៣

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំកម្លាំងអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 446

មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ទទួលកូនដំរី «លំផាត់» មកសង្គ្រោះព្យាបាល និងថែរក្សា

ក្រោយទទួលបានការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កូនដំរីមួយក្បាលឈ្មោះ «លំផាត់» ត្រូវបាននាំយកមកសង្គ្រោះព្យាបាល និងថែរក្សានៅឧទ្យានសួនសត្វ...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 449

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

នៅព្រឹកថ្ងៃទី១០ ខែធ្នូ​ ឆ្នាំ២០២៤​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៤ 444

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY )

អបអរសាទរ ខួបលើកទី ៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ (INTERNATIONAL HUMAN RIGHTS DAY ) ១០ ធ្នូ ១៩៤៨ - ១០ ធ្នូ ២០២៤
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 548

ពលរដ្ឋធ្វើប្រហុកផ្អកសប្បាយរីករាយដោយសារទិន្នផលកើនឡើងនិងតម្លៃសមរម្យជាងឆ្នាំមុន

ពលរដ្ឋមកពីតាមបណ្តាខេត្តផ្សេងៗសម្រុកមកទិញត្រីធ្វើប្រហុក ផ្អក ដើម្បីរក្សាទុកទទួលទានតាមប្រពៃណីខ្មែរដែលមានតាំងពីយូរយាណាស់មកហើយ។ ដាយនេសាទមួយកន្លែងស្ថិតនៅភូមិប្រាំបីឆោម...
ចេញ​ផ្សាយ​ ០៩ ធ្នូ ២០២៤ 549

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «ការបង្កើតមជ្ឈ មណ្ឌលអភិវឌ្ឍន៍ ការវេចខ្ចប់កម្ពុជា(CPC)» ត្រូវបាន សម្ពោធដាក់ឱ្យដំណើរការ ដើម្បីបង្កើនភាពប្រកួត ប្រជែង និងនិរន្តរភាព...