ឯកឧត្តមទីប្រឹក្សាក្រសួងកសិកម្ម ស្រ៊ុន សុខុម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់រដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង នៅខេត្តចំនួនពីរ

ចេញ​ផ្សាយ​ ៤ កក្កដា ២០២៥ 2494

នៅថ្ងៃទី៣និងទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ស្រ៊ុន សុខុន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយប្រចាំក្រសួង អមដំណើរដោយក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រង់គ្រោះមហន្តរាយប្រចាំក្រសួង ព្រមទាំងមានការចូលរួមពីតំណាងមន្ទីរកសិកម្ម ខេត្តព្រៃវែង និងខេត្តកំពង់ចាម និងមន្ត្រីជំនាញ លោកអភិបាលរងស្រុក ជួបសំណេះសំណាលមួយអាជ្ញាធរមូលដ្ឋានឃុំ  មន្ត្រីកសិកម្មឃុំ និងចុះពិនិត្យស្ថានភាពគ្រោះទឹកជំនន់រដូវវស្សា និងគ្រោះជំនន់ទឹកភ្លៀង ដែលទទួលរងផលប៉ះពាល់លើដំណាំស្រូវ ក្នុងខេត្តព្រៃវែង និងខេត្តកំពង់ចាម។

ក្នុងដំណើរនេះ ឯកឧត្តមទីប្រឹក្សា បានគូសបញ្ជាក់ថា ខេត្តព្រៃវែងផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះទឹកជំនន់រដូវវស្សាសរុប ១ ៤៧៧ ហិកតា ស្មើនឹង ១ ០០៥ គ្រួសារ ក្នុងស្រុកចំនួន៣ គឺទី១.ស្រុកពាមរក៍ មាន៣ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១ ០៧៥ ហិកតា  រួមមានឃុំបន្លិចប្រាសាទ ប៉ះពាល់ដំណាំស្រូវចំនួន ១៨៤ ហិកតា ឃុំពាមមានជ័យ ប៉ះពាល់ដំណាំស្រូវចំនួន ៧៣៦ ហិកតា និងឃុំព្រៃកណ្តៀងចំនួន ១៥៣ ហិកតា។ ទី២. ស្រុកព្រះស្តេចមាន៣ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ២៧៩ ហិកតា  រួមមានឃុំជៃកំពកចំនួន ១៧ ហិកតា ឃុំកំពង់សឹងចំនួន ៣៧ ហិកតា និងឃុំរាធរចំនួន ២២៥ ហិកតា និងទី៣.ស្រុកពោធិ៍រៀង មាន៤ឃុំ ដែលប៉ះពាល់ដំណាំស្រូវសរុបចំនួន ១២៣ ហិកតា  រួមមានឃុំ ពោធិ៍រៀងចំនួន ៤៧ ហិកតា ឃុំព្រែកជ្រៃចំនួន ៣ ហិកតា ឃុំព្រៃកន្លោងចំនួន ២៧ ហិកតា និងឃុំព្រែកតាសរចំនួន ៤៦ ហិកតា។

ជាមួយគ្នានេះ ឯកឧត្តមបានឱ្យដឹងទៀតថា ផលប៉ះពាល់លើដំណាំស្រូវ ភាគច្រើនជាស្រូវស្រាលបង្កើនរដូវប្រាំងលើកទី២ នៅតាមទំនាប មាត់បឹង និងស្ទឹង។ ក្នុងនោះដែរក៏មានផ្ទៃដីខូចខាតលើដំណាំស្រូវសរុបចំនួន ៤២៣ ហិកតា ស្រូវក្នុងដំណាក់កាលចេញផ្កា ដាក់ម្សៅ និងទុំ។ អាជ្ញាធរមូលដ្ឋានមិនបានរៀបចំលិខិតស្នើសុំគ្រាប់ពូជ ដោយសារស្ថានភាពនៅតំបន់នេះមិនអាចស្តារឡើងវិញបាន ដោយរង់ចាំរដូវទឹកស្រកទើបអាចដំណាំសារជាថ្មី។

ទន្ទឹមនឹងនេះ ឯកឧត្តមទីប្រឹក្សា ក៏បានសំណូមឱ្យអាជ្ញាធរមូលដ្ឋាន សហការជាមួយមន្ត្រីកសិកម្មឃុំតាមគោលដៅធ្វើការផ្សព្វផ្សាយដល់កសិករប្រើប្រាស់ពូជស្រូវដែលមានអាយុកាលខ្លីជាងគេ និងគិតពេលវេលាដាំដុះឱ្យបានប្រមូលផលមុនទឹកលិច  ដោយសារក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ កសិករតែងតែប្រមូលផលបានមុនទឹកជន់លិច តែដោយសារឆ្នាំនេះ នៅថ្ងៃទី១៧ ខែមិថុនាដូចគ្នាទឹកជំនន់ទន្លេមេគង្គបានឡើងដល់កម្ពស់២,៣៣ម ខ្ពស់ជាងឆ្នាំមុន១,២៥ម(ឆ្នាំ២០២៤កម្ពស់១,០៨ម)។

ឯកឧត្តមបន្ថែមថា នៅឯខេត្តកំពង់ចាម ផ្ទៃដីដែលទទួលរងផលប៉ះពាល់ដំណាំស្រូវដោយគ្រោះជំនន់ទឹកភ្លៀងសរុប ៥៣០ ហិកតា ស្មើនឹង ៦៥៦ គ្រួសារ  ក្នុងស្រុកស្រីសន្ធរ មាន៣ឃុំ រួមមានឃុំជីបាលចំនួន ៤០៧ ហិកតា ឃុំស្វាយពោធិ៍ចំនួន ៣៤ ហិកតា និងឃុំទងត្រឡាចចំនួន ៨៩ ហិកតា។ ក្នុងនោះដែរក៏មានផៃ្ទដីខូចខាតលើដំណាំស្រូវសរុបចំនួន ២១៩ ហិកតា ស្រូវក្នុងដំណាក់កាលពង្រោះ។រដ្ឋបាលឃុំទាំង៣ តាមរយ:រដ្ឋបាលស្រុក បានរៀបចំលិខិតសំណើសុំគ្រាប់ពូជស្រូវ សម្រាប់ចែកជូនប្រជាកសិករ ដែលមានតម្រូវការដាំដុះ និងស្តារឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ និងខូចខាតស្រូវ ដោយសារគ្រោះធម្មជាតិ (ជំនន់ទឹកភ្លៀង)។ បច្ចុប្បន្នប្រជាពលរដ្ឋបានដាំដុះស្តារឡើងវិញបណ្តើរៗផងដែរ៕

Other News
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 156

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ

ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជួយការពារកសិករពីហានិភ័យបម្រែបម្រួលទីផ្សារ។ ជាក់ស្តែង សម្រាប់សហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ ទោះបីជាតម្លៃត្រូវបានកំណត់ផ្អែកលើចំណាត់ថ្នាក់គុណភាពក៏ដោយ...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 261

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គការដៃគូអភិរក្សសត្វព្រៃ

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 262

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប៕
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 203

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស

សង្ខេបវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំទៅតាមមូលដ្ឋានទូទាំងប្រទេស
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 261

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង

ការដោះស្រាយបញ្ហាទីផ្សារ និងស្ថិរភាពតម្លៃកសិផល គឺជាអាទិភាពធំបំផុតរបស់យើង ក្នុងឆ្នាំ ២០២៥ ក្រសួងកសិកម្ម តាមរយៈធនាគារ ARDB បានបញ្ចេញកញ្ចប់ថវិកាពិសេសចំនួន ៩០ លានដុល្លារអាម៉េរិក...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 209

ដំណឹងល្អផ្ទួនៗ! កូនផ្សោតកើតថ្មី ១ក្បាល ប្រទះឃើញនៅអន្លង់កោះសន្ទក់ ភូមិស្វាយ ឃុំកោះស្រឡាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦

នៅខេត្តស្ទឹងត្រែង កូនផ្សោតទើបកើតថ្មីមួយក្បាល បង្ហាញខ្លួនឱ្យក្រុមអ្នកស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះនិងស្ទឹងត្រែង និងអង្គការ WWF នៅវេលាម៉ោង២:០០រសៀល...
ចេញ​ផ្សាយ​ ២៣ មីនា ២០២៦ 216

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន»

យល់ដឹងពីផលប៉ះពាល់និងរបៀបថែទាំក្រោយភ្លៀងកក់ខែមកលើ«ដំណាំទុរេន» សូមស្តាប់មន្រ្តីជំនាញមកពីនាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ និងនាយកដ្ឋានការពារដំណាំ អនាម័យ...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 351

ឯកឧត្តមអនុរដ្ឋលេខាធិការ ឈុំ ឆុនលី អញ្ជើញដឹកនាំក្រុមការងារ បាន​ចុះ​ពិនិត្យ​ការងារកសិកម្ម និងវាយតម្លៃដំណាំសក្ដានុពល​នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារ​ជំនាញ ចុះពិនិត្យការងារកសិកម្ម និងវាយតម្លៃសក្ដានុពលមាន​ដូច​ជា៖...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 541

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ»

«យល់ដឹងពីផលប៉ះពាល់នៃភ្លៀងកក់ខែមកលើដំណាំស្វាយចន្ទីនិងរបៀបថែទាំ» សូមស្តាប់ការពន្យល់ពីមន្រ្តីជំនាញមកពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 390

កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦

កូនផ្សោតទើបកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញដោយក្រុមការងារស្រាវជ្រាវ នៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF វេលាម៉ោង២:៣០រសៀល នាថ្ងៃទី១៨ ខែមីនា...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 376

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើក​ទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ

នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២១ មីនា ២០២៦ 370

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន បច្ចេកវិទ្យាបៃតង ការបំភាយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ធនធានឱ្យកាន់តែមានប្រសិទ្ធភាព

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យបច្ចុប្បន្នភាព និងលទ្ធផលនៃការអនុវត្តសកម្មភាពរបស់សហភាពអឺរ៉ុប និងអង្គការ People in Need ពាក់ព័ន្ធនឹងជីកាបូន...