ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពូជស្រូវហាយប្រិដ ខេត្តហ៊ូណាន (Hunan Hybrid Rice Research Center) នៅទីស្តីការមជ្ឈមណ្ឌល ខេត្តហ៊ូណាន

ចេញ​ផ្សាយ​ ១៧ ឧសភា ២០១៨ 3582

នាវេលាម៉ោង ៩:៣០ ថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំភាពជាដៃគូជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពូជស្រូវហាយប្រិដ ខេត្តហ៊ូណាន (Hunan Hybrid Rice Research Center) នៅទីស្តីការមជ្ឈមណ្ឌល ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំត្រូវបានចាប់ផ្តើមដោយមានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកសាស្ត្រាចារ្យ Yuan Longping ស្ថាបនិកពូជស្រូវហាយប្រិដ បានឲ្យដឹងពីគោលបំណងចម្បងតំបូងរបស់រដ្ឋាភិបាលចិនក្នុងការបង្កើតពូជស្រូវហាយប្រិដ គឺដើម្បីធានាដល់ស្ថិរភាពស្បៀងអាហារក្នុងប្រទេស។ បច្ចុប្បន្ន នៅប្រទេសចិនមានផ្ទៃដីដាំដុះពូជស្រូវហាយប្រិដជាង ១១លានហត ដោយទទួលក្នុងមធ្យមប្រមាណជា ៦,៤ តោនក្នុង ១ហត។ លោកសាស្ត្រាចារ្យបានបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ ២០១៥-២០២០ មជ្ឈមណ្ឌលបានដាក់ចេញនូវគោលដៅសម្រេចឲ្យបានទិន្នផល ១៥តោនក្នុង១ហត។ ទន្ទឹមនឹងនេះ ដោយប្រទេសកម្ពុជាមានសក្តានុពលខ្ពស់ និងធនធានធម្មជាតិល្អប្រពៃ លោកសាស្ត្រាចារ្យរំពឹងថាទិន្នផលនិងអាចឈានបានរហូតដល់ ៨-១២តោនក្នុង១ហតផងដែរ។ ដូច្នេះលោកសាស្ត្រាចារ្យសន្យានឹងផ្តល់មន្ត្រីជំនាញ និងបច្ចេកវិទ្យាទំនើបមកកម្ពុជា ហើយសង្ឃឹមរាជរដ្ឋាភិបាលកម្ពុជានឹងជួយសហការ និង

ជម្រុញការដាំដុះពូជស្រូវហាយប្រិដឲ្យបាន ៣០-៤០ម៉ឺនហតដើម្បីធានាដល់សន្តិសុខ និងស្ថិរភាពស្បៀងអាហារពិភពលោក ជាពិសេសជំរុញការនាំចេញអង្ករពីកម្ពុជាឲ្យទទួលកម្រិតខ្ពស់ នៅក្នុងតំបន់អាស៊ីនាពេលខាងមុខ។

 

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ការទទួលស្វាគមន៍ដល់គណៈប្រតិភូយ៉ាងកក់ក្តៅពីភាគីមិត្តចិនរយៈពេលបំពេញទស្សនកិច្ច ២ថ្ងៃកន្លងមកនេះ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភាគីចិនអំពីវឌ្ឍនភាពនៃកំណើនវិស័យកសិកម្ម ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ ៧% អស់រយៈពេលច្រើនឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល។ ក្នុងនាមឲ្យក្រសួង ឯកឧត្តមរដ្ឋមន្ត្រីក៏បានបង្ហាញនូវឆន្ទៈសហការរួមគ្នា ខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ផលិត និងអនុវត្តពូជស្រូវហាយ

ប្រិដដែលមានសក្តានុពលខ្ពស់ ទាំងគុណភាព រស់ជាតិសុវត្ថិភាព ប្រសិទ្ធភាព ទិន្នផលខ្ពស់ និងជាពិសេសឆ្លើយ

តបទៅនិងសេចក្តីត្រូវការពីទីផ្សារ ដើម្បីអភិវឌ្ឍវិស័យកសិកម្មឲ្យកាន់តែរីកចម្រើនគួរជាទីមោទនៈ។

ជំនួបពិភាក្សាត្រូវបានបញ្ចប់នៅវេលាម៉ោង ១២:៣០ រសៀលក្នុងបរិយាកាសយោគយល់ ស្និទ្ធស្នាល និងសាមគ្គីភាពបំផុត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 320

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 579

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 569

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 599

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 597

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 603

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 596

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 639

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 627

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...