ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី

ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២០ 4635

ចូលដល់កម្មវិធីទី២ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ដែលពិធីបានរៀបចំក្នុងបរិវេណវត្តឆ្កែខាំប្រើស។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកអភិបាលស្រុកអំពីគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ផលដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនធំទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តព្រឹត្តបណ្ឌិត មកជូនបងប្អូនរងគ្រោះនៅទូទាំងស្រុករុក្ខគីរី ហើយសម្តេចបានជូន  ពរបងប្អូនទទួលយកនូវពុទ្ធពរទាំង៤ប្រការគ្រប់ៗក្រុមគ្រួសារ។ លោកបានបន្តថា រសៀលថ្ងៃនេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកពូជបន្លែ ពូជម្នាស់ អង្គរ និងកូនត្រីអណ្តែងមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាបទុក្ខលំបាក និងជាពិសេសជំរុញ និងស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ លោកបានបន្ថែមថា បច្ចុប្បន្នយុទ្ធនាការជំរុញផលិតកម្មវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀងតាមរយ:ការជំរុញការចិញ្ចឹមត្រីអណ្តែង និងកង្កែប ដែលទទួលបានការជួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនូវទឹកប្រាក់ ០០០លានរៀល បាននិងកំពុងផ្តល់ផលយ៉ាងល្អប្រសើរនៅតាមខេត្តគោលដៅទាំង១១ ហើយពេលនេះកសិករចំនួន ៥០គ្រួសារនឹងទទួលបានកូនត្រីអណ្តែងយកទៅចិញ្ចឹមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីយកឱកាសជួបជុំម្ចាស់ស្រែ និងម្ចាស់ចម្ការ បានផ្តល់កំលាំងចិត្ត និងគាំទ្រឲ្យពួកគាត់ដែលជាជនរងគ្រោះដោយសារទឹកជំនន់ ត្រូវងើបឈរ រួតរះញាប់ដៃ ញាប់ជើងចាប់ផ្តើមស្តារផលិតកម្មស្បៀងឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរាជរដ្ឋាភិបាលនឹងនៅជាមួយបងប្អូនគ្រប់ពេលវេលា រួមសុខ រួមទុក្ខ សហការជួយដោះស្រាយបញ្ហារួមគ្នាក្នុងគោលដៅគឺស្តារដំណាំស្រូវ ដំណាំរួមផ្សំ សត្វ និងត្រីឡើងវិញដើម្បីធ្វើឲ្យប្រាកដថាប្រជាពលរដ្ឋមានស្បៀងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំ ថ្ងៃនាពេលអនាគត។ នៅស្រុកសង្កែចែកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគ ចំពោះល្ងាចនេះ វិញយើងចែកពូជបន្លែ ពូជម្នាស់ និងកូនត្រីអណ្តែង ដោយអំណោយទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវានឹងជួយស្តារផលិតកម្មស្បៀងឡើងវិញបានខ្លះ ក្រៅពីចែកពូជ លោកសំណូមពរបងប្អូនប្រជាកសិករត្រូវខិតខំស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំ រួមផ្សំផ្សេងទៀតឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីធានាសន្តិសុខស្បៀង។

សម្រាប់អំណោយនាពេលនេះ ២០០គ្រួសារទទួលបានពូជដំណាំ (ពោតស សណ្តែកកួរ ត្រប់វែង និងស្ពៃចង្កឹះ) ៥គ្រួសារទទួលបានពូជម្នាស់ (២០០០កូន/គ្រួសារ) និង ៥០គ្រួសារទៀតទទួលបានកូនត្រីអណ្តែង (៧០០កូន/គ្រួសារ) តង់ប្លាស្ទិក ចំណី ៤បាវ និងវីតាមីន ៣កញ្ចប់ ក្រៅពីនេះទាំង ២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គ.ក្រ។

Other News
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 407

កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន

តាមរយៈការសម្របសម្រួលរបស់ក្រសួងកសិកម្ម កសិករ ៣៤៩គ្រួសារ នៅបន្ទាយមានជ័យ និងបាត់ដំបង បានចុះកិច្ចសន្យា​ផ្គត់ផ្គង់ស្រូវជិត ៥,០០០តោន តម្លៃប្រមាណ ១,២លានដុល្លារ ជាមួយក្រុមហ៊ុនបៃតងកម្ពុជា។...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 398

ជនភៀសសឹក ៤៧១គ្រួសារ នៅខេត្តព្រះវិហារ កំពុងទទួលបានការគាំទ្រលើការងារចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋ​ជនភៀសសឹកចំនួន ៤៧១ គ្រួសារ នៅខេត្តព្រះវិហារ តាមរយៈការចិញ្ចឹមមាន់​ស្រែលក្ខណៈគ្រួសារ មានដូចជា៖...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 435

លោកជំទាវ អ៊ឹម រចនា គូសបញ្ជាក់ពីតួនាទីយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម ក្នុងការគ្រប់គ្រងធនធានជលផលសមុទ្រ នៅកម្ពុជាប្រកបដោយនិរន្ដរភាព

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សធនធានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបញ្ចប់គម្រោង...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 400

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​ និងជានាយកក្រុមស្ថាប័នហិរញ្ញវត្ថុ​ ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក​ នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិនៃធនាគារពិភពលោក(IFC World Bank Group)

នាព្រឹកថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើទទួលជួបជាមួយលោក Allen Forlemu ប្រធានផ្នែកឧស្សាហកម្មប្រចាំតំបន់​...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើទស្សនកិច្ចសិក្សា ពិនិត្យបច្ចេកវិទ្យា និងខ្សែច្រវាក់ផលិតកម្មគ្រឿងយន្តកសិកម្មនៅសាធារណរដ្ឋប្រជាមានិតចិន

ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ ប្រធានអង្គភាពសម្របសម្រួលគម្រោងអភិវឌ្ឍន៍ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 522

ថ្នាក់ដឹកនាំក្រសួង បានចុះត្រួតពិនិត្យនឹងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចអាងកំពីងពួយ...
ចេញ​ផ្សាយ​ ២១ កញ្ញា ២០២៦ 493

ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ គឹម សុន ប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងកសិកម្ម បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២-២០២៤...
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 669

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 742

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 724

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 691

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 698

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...