ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៦ 382

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម» នៅខេត្តកំពត ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់២៨ ខែឧសភា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីនាយកដ្ឋានសំខាន់ៗចំនួន៣ រួមមាន៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផែនការ និងស្ថិតិ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ៤៖
១. អភិវឌ្ឍសមត្ថភាពក្រុមការងារថ្នាក់ជាតិឱ្យកាន់តែយល់ច្បាស់ពីការប្រើប្រាស់ CAOs Farmbook App
២. ធានាបាននូវការគ្រប់គ្រង Admin Dashboard ប្រកបដោយប្រសិទ្ធភាព
៣. ស្វែងយល់ពីរបៀបបង្កើតផ្ទាំង និងគ្រប់គ្រងទិន្នន័យ ដោយប្រើប្រាស់កម្មវិធី Power BI
៤. បង្កើតប្រព័ន្ធទំនាក់ទំនង និងវិធានការធានាគុណភាព សម្រាប់ការប្រមូលទិន្នន័យឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំឱ្យនាយកដ្ឋានទាំង៣ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានស្អិតរមួត ក្នុងកិច្ចការប្រមូល និងគ្រប់គ្រង់ទិន្នន័យវិស័យកសិកម្ម ប្រកបដោយសុក្រឹតភាព គុណភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការរៀបចំផែនការគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ ឧសភា ២០២៦ 148

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយកសិករទទួលផល ពីការកៀរពង្រាបដីស្រែដោយប្រព័ន្ធឡាស៊ែ ក្នុងភូមិសាស្រ្តខេត្តកំពត

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិស គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន...
ចេញ​ផ្សាយ​ ២៩ ឧសភា ២០២៦ 166

ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងតំណាងអង្គការ Energy Lab ជួបប្រជុំ​ពិភាក្សា​កំណត់អត្តសញ្ញាណសកម្មភាពរយៈពេលខ្លីស្តីពី «កសិឧស្សាហកម្មបៃតង និងសុពលភាពដែលធ្វើឱ្យវិស័យកសិកម្ម​ប្រសើរទ្បើង

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ដឹកនាំ​កិច្ចប្រជុំពិភាក្សា ជាមួយតំណាងអង្គការ...
ចេញ​ផ្សាយ​ ២៩ ឧសភា ២០២៦ 183

ក្រសួងកសិកម្មកម្ពុជាបានទទួលការកោតសរសើរពីសំណាក់អ្នកវិទ្យាសាស្ត្រកំពូលលំដាប់ពិភពលោក ចំពោះជោគជ័យដ៏ធំធេងក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតពីសំណាក់អ្នកវិទ្យាសាស្ត្រកំពូលផ្នែកសត្វផ្សោតទឹកសាបលំដាប់ពិភពលោក មកពីប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៦ 380

ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ឌិតទីណា​ បានអញ្ជេីញចូលរួមពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកជំទាវ​ ថៃ​ វិឡាល័យ​ ឌិតទីណា​ បានអញ្ជេីញចូលរួមពិធីបើកយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៦ 395

ក្រសួងកសិកម្ម ពិភាក្សាការងារជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមផ្លូវសូត្រខេត្តហៃណាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកសិកម្ម

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៨ ឧសភា ២០២៦ 383

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពីការប្រមូល និងធានាគុណភាពទិន្នន័យកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ និង ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ការប្រមូល...
ចេញ​ផ្សាយ​ ២៧ ឧសភា ២០២៦ 479

គោលដៅធំបំផុតគឺ «កសិករ»!

គោលដៅធំបំផុតគឺ «កសិករ»! ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូ...
ចេញ​ផ្សាយ​ ២៧ ឧសភា ២០២៦ 591

ក្រសួងកសិកម្ម រៀបចំវេទិកាស្តីពី «ការភ្ជាប់ និង​ពង្រឹង​ទំនាក់​ទំនង អាជីវកម្ម រវាងកសិករ សហគមន៍កសិកម្ម និងក្រុម​ហ៊ុន​ប្រមូលទិញ កែច្នៃ និងនាំចេញស្វាយ»

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំរៀបចំវេទិកាស្តីពី «ការភ្ជាប់...
ចេញ​ផ្សាយ​ ២៦ ឧសភា ២០២៦ 635

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការធ្វើកោសល្យវិច័យលើសពសត្វផ្សោតនៅខេត្តក្រចេះ

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការធ្វើកោសល្យវិច័យលើសពសត្វផ្សោតនៅខេត្តក្រចេះ
ចេញ​ផ្សាយ​ ២៦ ឧសភា ២០២៦ 638

ពិធីអប់រំផ្សព្វផ្សាយដល់និស្សិតកសិកម្មដើម្បីរួមគ្នាបង្ការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងការឆ្លងមេរោគអេដស៍

នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ​ទប់ស្កាត់ ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងគណៈកម្មាធិការ​ប្រយុទ្ធ​នឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៦ ឧសភា ២០២៦ 747

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួនចំនួន ២ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ១៤០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានបន្តប្រមូលផលបន្លែត្រកួនចំនួន ២ ០០០គីឡូក្រាម...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 749

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...