ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 456

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី «បទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសសម្រាប់ការ​ធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសិក្ខាកាមចូលរួមសរុបប្រមាណ ១៧០នាក់។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹងរបស់អាជីវករ និង​ប្រជាកសិករ អំពីការគ្រប់គ្រង និងការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យបាន​ត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។ ជំរុញឱ្យមានការលក់ និងប្រើប្រាស់តែផលិតផលដែលមាន​គុណភាព ស្របច្បាប់ និងបានចុះបញ្ជិកាត្រឹមត្រូវ ព្រមទាំងទប់ស្កាត់ការលក់ និងផ្សព្វផ្សាយផលិតផលខុសច្បាប់តាមបណ្តាញសង្គម។ ជាមួយគ្នានេះ ពង្រឹង​កិច្ចសហការរវាងអាជីវករ ប្រជាកសិករ មន្ត្រីជំនាញ និងមន្ត្រីកសិកម្មឃុំ ក្នុងការ​អនុវត្ត​ច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីធានាគុណភាព​ផលិតកម្មកសិកម្ម សុវត្ថិភាពអ្នកប្រើប្រាស់។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងអំពីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលគាំទ្រដល់​វិស័យ​កសិកម្ម តាមរយៈការរក្សាលំនឹងថ្លៃកសិផល ការស្វែងរកទីផ្សារ ការដាក់​ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ឯកឧត្តមក៏បានរំលេចពីទិសដៅ និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គឺ «មានហូប មានប្រើ មានបាន និងមានរហូត» ដែលផ្តោតលើការជំរុញ​ផលិតកម្ម​កសិកម្ម ការធានាសន្តិសុខស្បៀង ការបង្កើនតម្លៃបន្ថែម និងការធ្វើឱ្យវិស័យ​កសិកម្មមានភាពរឹងមាំ និងមានចីរភាព។ ក្នុងនោះ ក្រសួងក៏បានខិតខំជំរុញ និងគាំទ្រវិស័យឯកជនឱ្យចូលរួមផលិតជីក្នុងស្រុក ដើម្បីបង្កើនសមត្ថភា​ព​ផ្គត់ផ្គង់ និងរួមចំណែកកាត់បន្ថយការពឹងផ្អែកលើការនាំចូល។
ជាចុងក្រោយ ឯកឧត្តម ឡោ រស្មី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្នុងនាមជា​ដៃគូរបស់ក្រសួង ត្រូវយកចិត្តទុកដាក់ចូលរួមក្នុងវគ្គបណ្តុះបណ្តាល​ឱ្យបានពេញ​លេញ និងអនុវត្តចំណេះដឹងដែលទទួលបានទៅក្នុងការប្រកបអាជីវកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវ។ សិក្ខាកាមត្រូវខិតខំបំពេញ​តាម​កម្មវិធី​បណ្តុះបណ្តាលដែលបានកំណត់ ដើម្បីទទួលបានវិញ្ញាបនបត្រដោយ​ឈរ​លើគោលការណ៍សមធម៌ តម្លាភាព និងមនសិការវិជ្ជាជីវៈ ដោយអនុលោម​ស្រប​តាម​មាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម។
សម្រាប់​ការទទួលបានព័ត៌មានបច្ចេកទេសកសិកម្ម ឬការផ្តល់ប្រឹក្សាដល់កសិករ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ អាចទំនាក់ទំនងតាមរយៈលេខ ១២៨៩ ដែលជាសេវាផ្តល់ព័ត៌មានដោយឥតគិតថ្លៃ៕ 

Other News
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 389

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 457

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 482

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 718

គណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ចិន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់​និងរៀបចំមន្ទីរពិសោធន៍សុខភាពសត្វ

នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង ​វិនប៊ីន(Wang Wenbin)​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 659

ការចូលរួមរបស់និស្សិតកសិកម្ម​ ក្នុងការ​ប្រយុទ្ធនឹងជំងឺអេដស៍

តំណាងនិស្សិតដែលបានចូលរួមកម្មវិធីប្រកួតវោហារកោសល្យលើប្រធានបទអំពីការ​ប្រយុទ្ធនឹងជំងឺអេដស៍ បាន​បង្ហាញក្ដីរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 716

កម្ពុជាចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បី​ប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) នៅប្រទេស​ម៉ុងហ្គោលី

ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេស​ម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួម​សន្និសីទកំពូលលើកទី១៧...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 719

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍ CAFE26

នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំពិព័រណ៍...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 725

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមកិច្ចប្រជុំពិសេសឧត្តមមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានលើកទី៤៧ តាមប្រព័ន្ធវីដេអូ

នៅថ្ងៃទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងប្រធាន...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 619

សេចក្ដីប្រកាសព័ត៌មានរួម បេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe)

សេចក្ដីប្រកាសព័ត៌មានរួម បេសកម្មរួមគ្នារវាងកម្ពុជា និងក្រុមអឺរ៉ុប (Team Europe) ទៅកាន់បណ្ដាខេត្តនៅភាគឦសានដើម្បីរំលេច អំពីលទ្ធផលនៃភាពជាដៃគូ ក្នុងវិស័យកសិកម្មប្រកបដោយនិរន្តភាព...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 627

គណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប​ អញ្ជើញចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី​ និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង

នារសៀលថ្ងៃទី១៨​ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសម៉ាន់​ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 591

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល នៅខេត្តបន្ទាយមានជ័យ

កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៨ សីហា ២០២៦ 589

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញប្រគល់-ទទួលទូកចំនួន​ ៣គ្រឿង​ ជូនមន្រ្តីឆ្មាំទន្លេ​សម្រាប់ការអនុវត្តការងារល្បាត​សត្វផ្សោត ដែលជាជំនួយមូលនិធិពិសេសមេគង្គ-ឡានឆាង

នារសៀលថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញប្រគល់-ទទួលទូកចំនួន​ ៣គ្រឿង​ ជូនមន្រ្តីឆ្មាំទន្លេ​សម្រាប់ការអនុវត្តការងារល្បាត​សត្វផ្សោត...