កិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs​ ជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

ចេញ​ផ្សាយ​ ២៥ តុលា ២០១៨ 20869

របាយការណ៍សង្ខេបស្តីពី វឌ្ឍនភាពកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល NGOs​ ជាមួយក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ

ថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

ការងារទូទៅក្នុងក្របខ័ណ្ឌកិច្ចសហការជាមួយ NGOs

  • ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បានជួយសម្រប​សម្រួល និងទំនាក់ទំនងជាមួយក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិការអន្តរជាតិ និងស្ថានប័នពាក់ព័ន្ធផ្សេងៗទៀត លើការងារអង្គការអន្តរជាតិដែលពាក់ព័ន្ធដល់វិស័យកសិកម្ម
  • ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ តែងតែបានសម្របសម្រូល និងចូលរួមរាល់សិក្ខាសាលាការងារពិធីការនានា ដែលរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាលនានា
  • ពិនិត្យ និងសម្របសម្រួលលើរាល់ឯកសារដែលទាក់ទងនឹងកិច្ចការរបស់អង្គការអន្តរជាតិលើវិស័យកសិកម្ម
  • រៀបចំសំណុំឯកសារផ្សេងៗ ដែលពាក់ព័ន្ធនិងកិច្ចការ កំណត់ហេតុ អនុស្សារណៈ ពិធីសារ អនុសញ្ញា សន្និសញ្ញា និង​កិច្ច​ព្រ​ម​ព្រៀងផ្សេងៗ​ រវាង MAFF និង NGOs
  • តាមដាន និងផ្តល់យោបល់លើការអនុវត្តរាល់ខ្លឹមសារពាក់ព័ន្ធជាមួយវិស័យកសិកម្ម ដែលបានចែងក្នុងកំណត់ហេតុ អនុ​ស្សា​រណៈ ពិធីសារ អនុសញ្ញា និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
  • តាមដាន និងផ្តល់យោបល់លើការអនុវត្តគម្រោងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិ។
  • កិច្ចការសំខាន់ៗ
  • ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលចំណារឯកភាព​ដ៏ខ្ពង់ខ្ពស់លើគោល​ការ​ណ៍​​បង្កើតគណៈកម្មការអន្តរក្រសួង និងក្រុមមន្ត្រីទំនាក់ទំនង សម្រាប់ការងារអង្គការអន្តរជាតិ(NGOs)។ កិច្ចការនេះក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់តាំងឯកឧត្តម ហ៊ាន វណ្ណហន និងលោកបណ្ឌិត សរ ចិត្រា អម​ដោយ​ជា​មួ​យលោកបណ្ឌិត ព្រំ សុមានី រួមទាំងសមាជិកសមាជិកា។
  • ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំចំនួន២លើកជាមួយអង្គការមិនមែនរដ្ឋាភិបាល (NGOs) អង្គ​ភា​ព​​ជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោង និងសកម្មភាពរបស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ទាំង​អ​ស់​​ដែលកំពុងសហការលើវិស័យកសិកម្មនៅកម្ពុជាឱ្យមានសុក្រឹតភាពខ្ពស់។
  • គោលការណ៍របស់ក្រសួង
  • ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងត្រួតពិនិត្យការអនុវត្តគម្រោង និងសកម្មភាពរបស់អង្គការមិនមែនរដ្ឋាភិបាលទាំ​ង​អ​ស់​​ដែលកំពុងសហការលើវិស័យកសិកម្មនៅកម្ពុជាឱ្យមានសុក្រឹតភាពខ្ពស់ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេ​​​សាទ បាន​ផ្ត​ល់​គោលការណ៍ដូចខាងក្រោមនេះ៖
  • គ្រប់ NGOs ទាំងអស់តម្រូវឲ្យមានចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឬក្រសួងមហាផ្ទៃ និងចុះ MoU (Memorandum of Understanding) PA (Project Agreement) អនុវត្តសកម្មភាពជាមួយមន្ទីរឬ​​អង្គភាព​ជំនាញ​របស់​ក្រសួង។
  • ក្នុងករណីអង្គការ NGOs ផ្តល់ថវិកាទៅឱ្យដៃគូក្នុងស្រុក ដើម្បីអនុវត្តសកម្មភាពបន្តត្រូវធ្វើលិខិតជូនដំណឹងដល់​ក្រសួង​អំ​ពី​ឈ្មោះ និងអាសយដ្ឋានជាក់លាក់របស់អង្គការទាំងនោះ និងត្រូវទទួលខុសត្រូវចំពោះភាពអវិជ្ជមាននានា​ក្នុងការអនុវត្ត​ស​ក​​ម្មភាព​ដែល​អង្គការដៃគូបានធ្វើ។
  • គោលការណ៍របស់ក្រសួង (បន្ត)
  • ករណីអង្គកាជាមួយក្រសួងកសិកម្មបន្ទាប់មកត្រូវចុះកិច្ចព្រមព្រៀងលម្អិត ដើម្បីរដែលមាន MoU ជាមួយ​ក្រសួង​ផ្សេ​ង​ ប៉ុន្តែ​មានសកម្មភាពពាក់ព័ន្ធនឹងវិស័យកសិកម្ម អង្គការនោះត្រូវចុះ PA ជាមួយមន្ទីរកសិកម្ម ដើម្បី​អនុវត្ត​ការ​ងា​រ
  • MoU ថ្មីត្រូវមានការបញ្ជាក់ឈ្មោះអង្គការដៃគូអនុវត្តឱ្យបានច្បាស់លាស់
  • ក្រសួងនឹងរាយការណ៍ជូន MoFAIC និង MOI ដើម្បីមានវិធានការតាមផ្លូវច្បាប់ក្នុងករណីអង្គការអនុវត្តខុសពី MoU
  • អង្គការត្រូវធ្វើលិខិតស្នើសុំបន្ត MoU ឬ PA ឱ្យបានមុន ៣ខែ
  • ប្រជុំជាមួយអង្គការអន្តរជាតិ(NGOs) រៀងរាល់ ៦​ខែម្តង
  • ប្រជុំផ្ទៃក្នុងជាមួយអង្គភាពជំនាញ និងមន្ទីររៀងរាល់ ៦ ​ខែម្តង​មុនកិច្ចប្រជុំជាមួយអង្គការអន្តរជាតិ(NGOs)
  • ក្រសួងបានឯកភាពឱ្យអង្គភាពជំនាញ និងមន្ទីរទាំងអស់ចាត់តំណាងមន្រ្តីបង្គោល (Focal Point) សម្រាប់កិច្ចសហ​កា​រ​ជាមួយ NGOs 

ការណែនាំអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ប្រកាសលេខ៤៦៤ សហវ.ប្រក ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

  • ប្រកាសនេះមាន ១២ ប្រការ
  • មានគោលបំណងពង្រឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
  • មានគោលដៅផ្តល់ការណែនាំបន្ថែមអំពីការបំពេញកាតព្វកិច្ចសារពើពន្ធរបស់សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលស្របទៅ ​តាម​​​ច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន និងច្បាប់ស្តីពីសមាគម និងអង្គការ NGOs
  • សមាគម និងអង្គការ NGOs ត្រូវមានកាតព្វកិច្ចចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ
  • ការលើកលែងពន្ធលើប្រាក់ចំណូលដូចមានក្នុងប្រការ ៦
  • ការទទួលបាន និងការបាត់បង់លក្ខណសម្បត្តិលើកលែងពន្ធលើប្រាក់ចំណូលដូចមានក្នុងប្រការ ៧
  • សកម្មភាពដែលមិនស្ថិតក្នុងគោលដៅសុទ្ធសាធរបស់សមាគមឬអង្គការមិនមែនរដ្ឋាភីបាល ដូចមានចែងក្នុងប្រការ ៨ ​នៃប្រកាសនេះ
  • កាតព្វកិច្ចពន្ធ និងអាករដទៃទៀត (ប្រការ ៩) ក្រៅពីពន្ធលើប្រាក់ចំណូល សមាគម និង NGOs ត្រូវបំពេញកាតព្វកិច្ច​ជា​ភ្នាក់ងារកាត់ទុកស្របតាមមាត្រា ២៥ ថ្មី មាត្រា ២៦ ថ្មី(មួយ) និងមាត្រា ៣១ ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ និ​ង​បង់ពន្ធលើប្រាក់បៀវត្សព្រមទាំងពន្ធនិងអាករដទៃទៀតស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
  • ការដាក់លិខិតប្រកាសពន្ធ (ប្រការ ១០) ត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែប្រចាំឆ្នាំសម្រាប់សកម្មភាព​ជា​គោល​ដៅ និ​ងសកម្មភាពអាជីវកម្មដោយឡែកតាមទម្រង់ ពេលវេលា និងទីកន្លែង ដែលរដ្ឋបាលសារ​ពើពន្ធបាន​កំណត់ទោះ​បី​ជា​មានឬគ្មានប្រាក់ពន្ធត្រូវបង់ក៏ដោយ។

កិច្ចសហការរវាង MAFF និង NGOs

១- ចំណុចខ្លាំង៖

       - មានកិច្ចសហការល្អក្នុងភាពជាដៃគូអភិវឌ្ឍន៍

         វិស័យកសិកម្មមានកិច្ចសម្របសម្រួល និងចូលរួមរាល់សកម្មភាពក្នុងការស្នើសុំថែមទាំងផ្តល់ការគាំទ្រ

       - អង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាំងអស់មានមន្ត្រីបង្គោលសម្រាប់កិច្ចការ NGOs

  ២- ចំណុចខ្សោយ ៖

      - ការចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងរួមគ្នានូវមានកម្រិត

      - ការផ្តល់ និងទទួលរបាយការណ៍សកម្មភាព និងហិរញ្ញវត្ថុពុំទាន់ឆ្លើយតបតាមតម្រូវការ

  ៣- ផលលំបាក៖

      - ខ្វះមធ្យោបាយចុះ M & E

      - សមត្ថភាពមន្ត្រី M & E មានកម្រិត

      - មន្រ្តីទំនាក់ទំនង NGOs ខ្លះមិនសូវយល់បែបបទរដ្ឋបាលសាធារណៈ

  ៤- សំណូមពរ៖

      - អនុវត្តខ្លឹមសារក្នុងប្រការ ២.៥ ២.៦ ២.៧ និង ២.៨ នៃកិច្ចព្រមព្រៀងឱ្យមានប្រសិទ្ធភាពខ្ពស់

      - ស្នើចាត់តំណាងមន្រ្តីទំនាក់ទំនងច្បាស់លាស់ និងមានលក្ខណសម្បត្តិគ្រប់គ្រាន់

  ៥- សំនួរ ចម្លើយ និងសំណូមពររបស់ NGOs ៖

 

 

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ កញ្ញា ២០២៦ 448

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 601

ថ្នាកដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហា​សន្និបាត​កំណើត​ដំបូង «សហគមន៍កសិកម្មទំនើប ឯកភ្នំជីវភាពថ្មី »នៅខេត្តបាត់ដំបង

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង គណៈកម្មការរៀបបង្កើតសហគមន៍កសិកម្មទំនើប បានរៀបចំ​មហា​សន្និបាតកំណើតដំបូង...
ចេញ​ផ្សាយ​ ១៩ កញ្ញា ២០២៦ 593

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងមហាសន្និបាតកំណើត​ដំបូងសហគមន៍កសិកម្មទំនើប ក្នុងក្របខណ្ឌគម្រោង EMPOWER នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាចាប់ផ្តើមអនុវត្ត​គម្រោង​លើក​កម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី១៦ និង១៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី «...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

«ត្រីរាជ» ខ្នាតយក្ស ទម្ងន់រហូតដល់ ១៣០គីឡូក្រាម ត្រូវបានលែងចូលទៅក្នុងបឹងទន្លេសាបវិញ ក្នុងទឹកដីខេត្តសៀមរាប

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ត្រីរាជខ្នាតយក្សប្រវែង ២,៣ ម៉ែត្រ និងទម្ងន់ ១៣០ គីឡូក្រាម ត្រូវបានប្រជានេសាទនៅស្រុកពួក ខេត្តសៀមរាប ដោះលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 652

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមសន្និសីទចិន(ក្វាងស៊ី)-អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការកសិកម្ម និងការកាត់បន្ថយភាពក្រីក្រ ឆ្នាំ២០២៦ នៅប្រទេសចិន

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា...
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 621

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 658

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 655

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 659

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 642

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...