ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបធ្វើសវនាការជាមួយ ឯកឧត្តម PROCESO “PROCY” J.ALCALA លេខាធិការនៃនាយកដ្ឋានកសិកម្មនិងសហការី នៃសាធារណរដ្ឋហ្វីលីពីន

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3973

កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៥ ​នៅ​ទី​ស្តី​ការ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេ​សាទ ​ឯក​ឧត្តម​បណ្ឌិត​ អ៊ុក​ រ៉ាប៊ុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេ​សាទ​ បាន​ទទួល​ជួប​ធ្វើ​សវ​នាការ​ជាមួយ​ ឯក​ឧត្តម​ PROCESO​ “PROCY”​ J.ALCALA ​លេ​ខា​ធិការ​នៃ​នា​យ​ក​ដ្ឋាន​កសិកម្ម​ និង​សហ​ការី ​នៃ​សា​ធារ​ណ​រដ្ឋ​ហ្វី​លី​ពីន​។​គោល​បំ​ណង​នៃ​ជំ​នួប​ពិភាក្សា​នេះ​គឺ​ទី១​ ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិ​ស័យ​កសិកម្ម​ និង​​កសិ​ពាណិ​ជ្ជ​កម្ម ​ទី​២ ​ពិ​ភាក្សា​លើ​ខ្លឹម​​សារ​នៃ​សេច​ក្តី​ព្រាង​ និង​កំ​ណត់​ពេល​​វេលា​សម​ស្រប​ណា​មួយ​ដើម្បី​ចុះ​ហត្ថ​លេខា ​MOU​ ស្តី​ពី​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​កសិកម្ម​ និង​កសិពាណិជ្ជ​កម្ម​រវាង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​និង​​សា​ធារ​ណ​រដ្ឋ​ហ្វី​លី​ពីន​។​ទាក់​ទង​នឹង​សេចក្តី​ព្រាង​ MOU​ នេះ​ឯកឧត្តម ​PROCESO​ “PROCY”​ J.ALCALA ​បាន​ស្នើរ​ឱ្យ​ក្រុម​ការ​ងារ​បច្ចេក​ទេស​នៃ​ប្រទេស​ទាំង​ពីរ​បន្​តពិភាក្សា​លើ​ចំនុច​សំខាន់​ៗ​មួយ​ចំនួន​ធ្វើ​យ៉ាង​ណា​ឱ្យ​ខ្លឹម​សារ​ជារួម​ទាំង​លក្ខណៈ​បច្ចេក​ទេស​ និង​សហ​ប្រតិបត្តិ​ការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ល្អ​ប្រសើរ​ដើម្បី​ឈាន​ដល់​ការ​ចុះ​ហត្ថ​លេខា​នៅ​ក្នុង​កិច្ច​ប្រជុំ ​AMAF នៅ​ទី​ក្រុង ​Manila ​ប្រទេស​ហ្វី​លី​ពីន ​នា​ចុង​ឆ្នាំ​២០១៥​នេះ​។ ឆ្លើយ​តប​ទៅ​នឹង​សំណើរ​របស់​ឯកឧត្តម​ PROCESO​ “PROCY” ​J.ALCALA ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​បាន​ជម្រាប​ជូន​ភ្ញៀវ​ថា​ភាគី​កម្ពុជា​បាន​ពិនិត្​យនិង​កែ​សម្រួល​លើ​ចំនុច​សំខាន់​មួយ​ចំនួន​ ហើយ​ភាគី​កម្ពុជា​នឹង​ទន្ទឹង​រង់​ចាំ​ចុះ​ហត្ថ​លេខា​នា​ពេល​ឆាប់​ខាង​មុខ​នេះ​។ ឆ្លៀត​ឱកាស​នេះ​ឯក​ឧត្តម​រដ្ឋ​មន្ត្រី​បាន​ជម្រាប​ជូន​ភ្ញៀវ​ដោយ​សង្ខេប​ពី​ការវិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ដោយ​បាន​គូ​ស​បញ្ជាក់​ថា​បច្ចុប្បន្ន​វិស័យ​កសិកម្ម​បាន​ដើរ​​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​ការ​ធានា​សន្តិ​សុខ​ស្បៀង​ដែល​មាន​ចែង​នៅ​ក្នុង​យុទ្ធ​សាស្ត្រ​ចតុ​កោណ​ដំណាក់​កាល​ទី​៣​របស់​រាជ​រដ្ឋា​ភិបាល​ និង​បាន​កំណត់​យ៉ាង​ច្បាស់​អំពី​ការ​លើក​កម្ពស់​ផលិត​ភាព​ពិពិធ​ភា​វូប​នី​យកម្ម​ និង​ពាណិជ្ជូ​បនី​យ​កម្ម​កសិកម្ម​ ការ​លើក​កម្ពស់​ការ​ចិញ្ចឹម​សត្វ និង​វា​រីវប្បកម្ម​។ រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ស្តី​ពី​ការ​បង្កើន​ផលិត​ភាព​ផលិត​ស្រូវ​ឱ្យ​បាន​៤​លាន​តោន​ ជំរុញ​ការ​នាំ​អង្ករ​ចេញ​​ឱ្យ​បាន​១​លាន​តោន​ និង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​ទី​ផ្សារ​អន្តរ​ជាតិ​ទទួល​ស្គាល់​គុណ​ភាព​អង្ករ​កម្ពុជា​។ ក្រៅ​ពី​ផលិត​កម្ម​ស្រូវ​ វិស័យ​វារី​វប្ប​កម្ម​ និង​ផលិត​កម្ម​សត្វ​ក៏​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ជីវ​ភាព​ប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ​ផង​ដែរ​។​ បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​ទទួល​យក​បច្ចេក​វិទ្យា​ទំនើបៗ​មក​អនុវត្ត​ក្នុង​វិស័យ​កសិកម្ម​ដូច​ជា​ការ​ប្រើ​ប្រាស់​គ្រឿង​យន្ត​កសិកម្ម ​បច្ចេក​ទេស​ដាំ​ដុះ ​ការ​ជ្រើស​រើស​ពូជ​ និង​ការ​ថែរក្សា​។ល​។

​តែ​ទោះ​យ៉ាង​ណា​ទិន្ន​ផល​ដែល​យើង​ទទួល​បាន​នៅ​ទាប​ប្រ​មា​ណ​ជា ​២​ទៅ​៣​តោន​ក្នុង​១​ហិក​តា​ចំពោះ​ដំណាំ​ស្រូវ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​។ នៅ​តាម​តំបន់​ខ្លះ​កសិករ​អាច​ធ្វើ​បាន​ ២​-៣​ ដង​ក្នុង​មួយ​រដូវ​។ ក្រៅ​ពី​ដំណាំ​ស្រូវ​កម្ពុជា​នៅ​មាន​ដំ​ណាំ​កសិ​ឧស្សា​ហកម្ម​មួយ​ចំនួន​ទៀត​ដូច​ជា ​ពោត​ សណ្តែក​ ដំឡូង​មី ​កៅស៊ូ ​ម្រេច​ ផលិត​កម្ម​សត្វ ​និង​ផល​នេសាទ​ទាំង​ទឹក​សាប​ និង​នេ​សាទ​​សាមុទ្រ និង​ជា​ពិសេស​ព្រៃ​ឈើ​ដែល​បច្ចុប្បន្ន​ផ្ទៃ​ដី​ប្រមាណ​ជា​៦០​ភាគ​រយ​គ្រ​ប​ដណ្តប់​ដោយ​ព្រៃ​ឈើ ​ប្រ​ជា​សហគមន៍​បាន​ និង​កំពុង​ទាញ​យក​ប្រយោជន៍​ពី​ផល និង​អនុផល​ព្រៃ​ឈើ​នេះ​។ ចំពោះ​ដំណាំ​កៅ​ស៊ូ​យើង​មាន​ជា​លក្ខណៈ​គ្រួសារ និង​កៅ​ស៊ូ​ក្រុម​ហ៊ុន​ភាគ​ច្រើន​បាន​ដាំ​លើ​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​មាន​ផ្ទៃ​ដី​ប្រមាណ​ ៣៥​ម៉ឺន​ហិកតា​ក្រៅ​ពី​កៅ​ស៊ូ​កម្ពុជា​បាន​ និង​កំ​ពុង​ផលិត​ និង​នាំ​ចេញ​ស្កសរ​ផង​ដែរ​។ ទាក់​ទង​នឹង​វិស័យ​ព្រៃ​ឈើ​រដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ​នូវ​គោល​នយោ​បាយ​ដាំ​ឈើ​ឡើង​វិញ​ថែ​រក្សា និង​អភិរក្ស​សម្រាប់​ជា​គម្រប​ព្រៃ​ឈើ និង​ការ​ថែ​រ​​ក្សា​បាន​បរិស្ថាន​ធម្មជាតិ​ល្អ​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​។ ចំណែក​វិស័យ​ជល​ផល​កម្ពុជា​មាន​ទន្លេ​សាប​ដែល​ផ្តល់​ផល​ប្រមាណ​៥​សែន​តោន​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ផល​នេះ​បាន​ជួយ​សេដ្ឋ​កិច្ច​គ្រួសារ​ក៏​ដូច​ជា​សេដ្ឋ​កិច្ច​ជាតិ​យ៉ាង​ច្រើន​។ រដ្ឋាភិ​បាល​បាន​កំណត់​គោល​​នយោ​បាយ​ក្នុង​វិស័យ​វា​រី​វប្ប​កម្ម​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ផ្គត់​ផ្គង់​ឱ្យ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​ដែល​ចំនួន​អ្នក​បរិ​ភោគ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់​ និង​ជា​ពិសេស​ដើម្បី​កាត់​បន្ថយ​ការ​នេសាទ​ធម្មជាតិ​ពី​ស្ទឹង​ បឹង ​ទន្លេ ​ដើម្បី​ថែរក្សា​ការ​ពារ​ និង​អភិរក្ស​ពូជ​ត្រី​ដែល​ហៀបនឹង​វិ​នាស​។ ទាក់​ទង​នឹង​បញ្ហា​នេះ​ឯកឧត្ត​ម​រដ្ឋ​មន្ត្រី​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ហ្វី​លី​ពីន​ពិនិត្យ​លទ្ធ​ភាព​កៀង​គរ​អ្នក​វិ​និ​យោគ​លើ​វិស័យ​វារី​វ​​ប្បកម្ម​ និង​កែ​ច្នៃ​ផល​នេសាទ​សមុទ្​រជា​ពិ​សេស​ស្នើ​សុំ​កិច្ច​សហការ​លើ​ការ​ងារ​បច្ចេក​ទេស​ផ្ទាល់​តែម្តង​។

ភាគី​ហ្វី​លី​ពីន​ជា​បឋម​បាន​ស្វាគមន៍​ចំពោះ​កម្ពុជា​ដែល​បាន​ជាប់​លេខ​១​ចំពោះ​គុណ​ភាព​អង្ករ​ល្អ​ជាង​គេ​នៅ​ទូទាំង​ពិភព​លោក​ពី​រឆ្នាំ​ជាប់​គ្នា​នេះ​ជា​មោទ​ន​ភាព​របស់​រ​​​ដ្ឋាភិ​បាល​ក៏​ដូច​ប្រជាជន​កម្ពុជា​ផង​ដែរ​។ ចំពោះ​វិស័យ​ផ្សេង​ទៀត​ដែល​ភាគី​កម្ពុជា​បាន​លើក​ឡើង​ ឯកឧត្ត​ម​ប្រតិភូ​នឹង​យក​ទៅ​ពិភាក្សា​ដាក់​ចូល​នៅ​ក្នុង​សេចក្តី​ព្រាង​ MOU​ រវាង​ក្រសួង​ទាំ​ង​ពីរ​។ ក្រៅ​ពីនេះ​ក្នុង​នាម​ក្រសួង​កសិកម្ម​ហ្វី​លី​ពីន​ឯកឧត្តម​នឹង​ផ្តល់​មតិ​ជូន​ដល់​រាជ​រដ្ឋាភិ​បាល​ហ្វី​លី​ពីន​ក្នុង​ការ​ពិចារ​ណា​ពិនិត្យ​លទ្ធ​ភាព​នាំ​ចូល​អង្ក​រ​ពី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​ពេល​អនាគត​។ ​កិច្ច​សវនា​ការ​ និង​ជំនួប​ពិភាក្សា​ការ​ងារ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​រីករាយ​ ស្និទ្ធ​ស្នាល​ និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខ្ពស់៕

Other News
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 173

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន តូរី និងក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក ហាក់ ប៊ុនធួន និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងគណៈអភិបាលស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 182

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ នៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ​ និងជនភៀសសឹក

ចាប់តាំងពីមានការបាញ់ផ្លោងរបស់ទាហានថៃ​ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋភិតភ័យ​ និងរត់ភៀសខ្លួន​ចេញពីលំនៅដ្ឋាន​​​ ឯកឧត្តម​រដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 178

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកជំនួយ ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅសមរភូមិជួរមុខ

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 171

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 184

ឯកឧត្តមរដ្ឋលេខាធិការ​ អ៊ឹម ស៊ីថុល​ អញ្ជេីញចូលរួមប្រជុំកម្រិតជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖​ ឯកឧត្តម សេន សុវណ្ណ លោក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 187

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងឃ្លាំមើលតាមបែបឌីជីថល» និងកាត់ខ្សែបូរ ប្រគល់មន្ទីរពិសោធន៍​ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 241

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 223

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលរងខេត្ត​ លោក​ កែវ​ តារារស្មី​ អភិបាលស្រុកអូរជ្រៅ​ ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ​​ចែក​​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹកដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 225

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ និងសហការី បាន​ចូលរួម​អមដំណើរ​ ឯកឧត្តម​ កែ​ គឹម​យ៉ាន ​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ​សួរ​សុខ​ទុក្ខ​ និង​​ចែក​ស្បៀង​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹក​​ចំនួន​ ៨១៤គ្រួសារ​ រួម​មាន​អង្ករ​ សាច់​ជ្រូក​ ទឹក​សុទ្ធ​ និងចេក​ ​ដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 290

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 282

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...