ជួប​ជាមួយ​មន្ដ្រី​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4954

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ដាស់តឿន​ដល់​មន្ដ្រី​ព្រៃឈើ​រឱ្យ​ពិនិត្យ និង​គ្រប់គ្រង​ឱ្យបាន​ដិតដល់​នូវ​ព្រៃឈើ​ដែល​នៅក្រោម​សមត្ថកិច្ច​របស់ខ្លួន។

ខណៈពេល ​ជួប​ជាមួយ​មន្ដ្រី​អធិការដ្ឋាន​ រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប នៅ​មន្ទីរ​កសិកម្ម​ ខេត្ដ​បាត់ដំបង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត​ចន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ប្រាប់​ទៅ​មន្ដ្រី​នៅ​ទីនោះ​ថា មេព្រៃ​ត្រូវ​ឧស្សា​ហ៏​ ចុះ​ពិនិត្យ​ព្រៃ ​ក្នុង​តំបន់ ​ដែល​ខ្លួន​គ្រប់គ្រង​កាន់កាប់ ​ទើប​រកឃើញ​បញ្ហា​ជាក់ស្ដែង។

មេព្រៃ​មិនមែន​ឈរ​ចាំតែ​ចាប់​ឈើ​ នៅលើ​ផ្លូវជាតិ​នោះទេ។ មន្ដ្រីរដ្ឋបាល​ព្រៃឈើ ​គ្រប់​ជំនាញ​ថ្នាក់ ត្រូវ​ប្រមូល​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការបំពេញភារកិច្ច។ សហការ ​និង​សាមគ្គី​គ្នា​ល្អ គឺជា​កត្តា​ដែល​នាំមក​នូវ​ជោគជ័យ។

ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​រំលឹក​ទៀតថា រាល់ពេល​បំពេញភារកិច្ច ​ត្រូវប្រកាន់យក​ក្រមសីលធម៌ ​វិជ្ជា​ជី​វៈ​​​​ ​និង​ជំនាញ​បច្ចេកទេស​ឱ្យបាន​ច្បាស់លាស់។ មន្ដ្រី​គ្រប់រូប​ត្រូវមាន​ឯកសារ ​ស្ដីពី​ច្បាប់​ព្រៃឈើ​ក្នុង​ដៃ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​សាធារណជន និង​រៀនសូត្រ​ខ្លួនឯង។ ត្រូវខិតខំ​រៀនសូត្រ​ប​ន្ថែ​ម​ទៀត​រៀន​ឱ្យ​ចេះ​ប្រាកដ​ទើ​ន​អនុវត្ដ​ការងារ​មាន​ប្រសិទ្ធភាព។

ឯកឧត្តម​បាន​បញ្ជាក់ទៀតថា បទល្មើស​ចាប់ផ្ដើម​មាន​ជីវិត​ឡើងវិញ ដូចនេះ​មន្ដ្រី​គោលដៅ​ត្រូវ​ចាត់ការ​រឿងនេះ​ឱ្យមាន​ប្រសិទ្ធភាព បើ​មិន​ដូ​ច្នះ​ទេ​ក្រ​សួង​ចាត់ការ​ចំពោះ​មន្ដ្រី​ទទួលខុសត្រូវ​វិញ​ហើយ។​ មន្ដ្រី​ត្រូវ​គ្រប់គ្រង ​និង​តាមដាន​ដី​សម្បទាន​ដែល​រដ្ឋ​បាន​ដកហូត​មកជា​សម្បត្ដិរ​ដ្ឋ​វិញ​នោះ ​ឱ្យបាន​ទាន់ពេលវេលា។ ទាក់ទិន​នឹង​បទល្មើស​ព្រៃឈើ​ត្រូវដាក់​ពាក្យស្នើសុំ​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​បទល្មើស​កន្លងមក​ឱ្យបាន​ឆាប់ ពីព្រោះ​វត្ថុតាង​មួយចំនួន​ពុក​ខូច​អស់ហើយ។ មន្ដ្រី​គ្រប់លំដាប់​ថ្នាក់​ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​អជ្ញាធរ​ដែនដី និង​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើយ៉ាងណា​អនុវត្ដ​ភារកិច្ច​របស់​យើង​ឱ្យបាន​ជោគជ័យ។

ឯកឧត្តមបន្ដទៀតថា ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ថ្ងៃ​រុក្ខទិវា ដែល​នឹង​ឈាន​មកដល់​ក្នុង​ខែកក្កដា​ខាងមុខនេះ​គ្រប់​ខណ្ឌនីមួយៗ ត្រូវមាន​ស្ថានីយ​បណ្ដុះ​កូនឈើ​ ហើយ​គ្រប់ផ្នែក​ទាំងអស់​ត្រូវ​រៀបចំ​ពិធី​ចែក​កូនឈើ ​ដល់​ប្រជាកសិករ​ឱ្យដល់​បងប្អូន​ប្រជាកសិករ​ហើយក៏​ជា​កន្លែង​សម្រាប់ធ្វើ​ការបណ្ដុះបណ្ដាល​បច្ចេកទេស និង​ផ្សព្វផ្សាយ​ច្បាប់​ព្រៃឈើ​ដល់​មន្ដ្រី និង​សហគម​ន៏​ព្រៃឈើ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 418

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 435

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 624

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 628

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 962

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 967

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 952

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1125

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1156

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1232

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...