ជួយ​ច្រូតស្រូវ​អ្នក​ឃុំ​ត្រពាំង​ធំ​ខាងជើង

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4688

កាលពី​ថ្ងៃទី ៣០ខែ​ក​ក្កដា លោកស្រី សុខ កែវ​ច័ន្ទ សារុន ភរិយា​ឯកឧត្ដម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ រួមជាមួយ​ភរិយា​ថ្នាក់ដឹកនាំ​ក្រោម​ឪ​វាទ​ក្រសួង អាជ្ញាធរ​ដែនដី​បាន​ចូលរួម​ជួយប្រមូល​ផល​ស្រូវ​បង្កើន​រដូវ​របស់​ប្រជាពលរដ្ឋ​ឃុំ​ត្រពាំង​ធំ ខាងជើង ស្រុក​ត្រាំកក់ ។

តាម​ការបញ្ជាក់​របស់​លោក ឆាយ ញ៉េ​ង មេឃុំ​ត្រពាំង​ធំ​ខាងជើង​ បានឱ្យដឹងថា គិត​មកដល់​ចុងខែ​កក្កដា​នេះ ប្រជាកសិករ​នៅ​ទូទាំង​ឃុំ ​សម្រេច​បង្កបង្កើនផល​ស្រូវ ​បាន​ចំនួន៩៩០ហិកតា ក្នុងនោះ​ស្រូវ​បង្កើន​រដូវ​ចំនួន ៥៨៥ហិកតា ​និង​ស្ទូងស្រូវ​កណ្ដាល​ បាន៤០៥ហិកតា ​នៅលើ​ផ្ទៃដី​បង្កបង្កើនផល​ សរុប​ជាង២ពាន់​ហិកតា។ ជាមួយគ្នានេះ​ ប្រជាកសិករ​ក៏បាន​យក​ចិ​ត្ដ​ទុកដាក់ ​ក្នុង​ការដាំ​ដំណាំ​រួមផ្សំ ​និង​ន្លែ​បង្ការផ្សេងៗបាន​ជាង៨ហិកតា​ផងដែរ។

លោកជំទាវ​សុខ កែវ ច័ន្ទ សារុន​បាន​កោតសរសើរ​ចំពោះ​ប្រជាកសិករ​ឃុំ​ត្រពាំង​ធំ​ខាងជើង ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា ស្រូវ​បង្កើន​រដូវ​ដាំ​ដំណាំ​រួមផ្សំ និង​បន្លែបង្ការផ្សេងៗសម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅក្នុង​គ្រួ​សារបាន​សមរម្យ ។

លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ ដល់​ប្រជាកសិករ​បន្ទាប់ពី​ការប្រមូល​ផល​ស្រូវ​បង្កើន​រដូវ​រួម​បងប្អូន ​មិនត្រូវ​ទុក​ត្រូវ​ទុក​ដី​ឱ្យនៅ​ទំនេរ​ឡើយ ពោលគឺ​ត្រូវខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការធ្វើ​ស្រូវ ​ឱ្យបាន​ច្រើនដង​ក្នុង១ឆ្នាំ ​ក៏ដូចជា​ការដាំ​បន្លែបង្ការ​ណា​ ដែលជា​តម្រូវការ​ទីផ្សារ ​និង​មានតម្លៃ​ខ្ពស់​ដើម្បី​បង្កើន​ប្រាក់ចំណូល​បន្ថែម​ក្នុង​គ្រួសារ ។

តាម​លោកជំទាវ សុខ កែវ​ច័ន្ទ សារុន​ និង​អ្នករួមដំណើរ​ទាំងអស់​ក៏បាន​ជួយ​ស្ទូង​វស្សា ​និង​ជួយប្រមូល​ផល​ស្រូវ​បង្កើន​រដូវ​របស់​ប្រជាកសិករ​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ត្រពាំង​ធំ​ខាងជើង​ដែលជា​លទ្ធផល​ក្នុង​រយៈពេល១ថ្ងៃ​សម្រេច​ប្រមូល​ផល​ស្រូវ​បង្កើន​រដូវ​បាន​ចំនួន៣ហិកតា៧៥អា ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 418

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 434

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 624

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 628

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 665

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 962

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 966

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 952

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1125

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1156

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1232

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...