ថ្នាក់ដឹកនាំក្រសួងកសិកម្ម ចុះវាយតម្លៃផ្ទាល់​ដល់ខ្នងផ្ទះ​កសិករ​នៅ​ស្រុកចំនួន២ ក្នុងខេត្តបាត់ដំបង ដើម្បីពិនិត្យការ​ទទួលបានពី «គម្រោង EMPOWER»

ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 3950

នៅថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខាធិការ ក្រសួងកសិកម្ម បានដឹកនាំក្រុមការងារចុះ​ពិនិត្យ​ទិន្នន័យគ្រួសារកសិករក្រីក្រកម្រិត១ ក្រីក្រកម្រិត២ និង​គ្រួសារ​ងាយរង​ហានិភ័យ ដែលបានដាក់ពាក្យស្នើសុំពីគម្រោង «លើកកម្ពស់​ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បី​កាត់​បន្ថយភាព​ងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER)» ដែលការ​ចុះ​ពិនិត្យដល់ទីតាំងផ្ទាល់នេះ ធ្វើឡើងនៅស្រុកឯកភ្នំ និងស្រុក​ថ្មគោល ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម ខាត់ សុធី បានចុះពិនិត្យផ្ទាល់នូវ​ព័ត៌មាន​ដែលប្រជាកសិករបានបំពេញក្នុងពាក្យស្នើសុំ ដោយ​ធ្វើការប្រៀបធៀបជាមួយស្ថានភាពជាក់ស្តែងនៅតាមខ្នងផ្ទះ និងទីតាំងអនុវត្តសកម្មភាព ដើម្បីធានាឱ្យដំណើរការអនុវត្ត​គម្រោង​ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសម្រេច​បាននូវ​ការ​កំណត់គ្រួសារគោលដៅបានយ៉ាងត្រឹមត្រូវ ជាពិសេស​គ្រួសារ​​ក្រីក្រ និងងាយរងហានិភ័យ។
ទន្ទឹមនឹងនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងណែនាំ​ដល់មន្ត្រីអនុវត្តគម្រោងគ្រប់លំដាប់ថ្នាក់ ចាប់ពីថ្នាក់ក្រសួង មន្ទីរ​កសិកម្ម រហូតដល់អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងសម្របសម្រួល​ការ​អនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី​ធានា​ឱ្យការអនុវត្តគម្រោង EMPOWER ប្រព្រឹត្តទៅដោយរលូន សម្រេចបានលទ្ធផលតាមផែនការដែលបានកំណត់ និងឆ្លើយ​តប​ប្រកបដោយប្រសិទ្ធភាពចំពោះតម្រូវការជាក់ស្តែង​របស់​ប្រជាកសិករ។
សូមបញ្ជាក់ថា សម្រាប់ស្រុកថ្មគោល ដែលជាស្រុកគោលដៅ​បន្ថែម គម្រោងបានជ្រើសរើសកសិករគោលដៅពី ៣ឃុំ៖ គឺឃុំតាម៉ឺន ឃុំតាពូង និងឃុំរូងជ្រៃ ដោយកំណត់មុខផលិត​កម្មតែមួយមុខគត់ គឺការដាំបន្លែក្នុងផ្ទះសំណាញ់។ ចំណែក​ស្រុកឯកភ្នំ គម្រោងបានជ្រើសរើសកសិករគោលដៅពី ២ ឃុំ គឺឃុំព្រែកនរិន្ទ និងឃុំពាមឯក ដោយកំណត់មុខផលិតកម្ម ៥ មុខ។ ប៉ុន្តែ ផ្អែកលើការវាយតម្លៃជាក់ស្តែង កសិករអាចអនុវត្ត​បានត្រឹម ៣ មុខប៉ុណ្ណោះ គឺការដាំបន្លែក្នុងផ្ទះសំណាញ់ ការចិញ្ចឹម​មាន់ស្រែ និងការដាំផ្សិត៕

Other News
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 89

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ និងវិស័យឯកជន នៅខេត្តត្បូងឃ្មុំ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ បន្តសម្របសម្រួលផ្គូផ្គងរវាងសហគមន៍កសិកម្ម​ចំនួន​៧ ជាមួយក្រុមហ៊ុនប្រមូលទិញ​ ដើម្បីអនុវត្តតាមស្តង់ដាបច្ចេកទេស...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 91

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បន្តជួបសំណេះសំណាល និងផ្តល់ជូនស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងស្មារតីខ្មែរជួយខ្មែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 90

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញបន្តជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 103

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់​ ដាវីដ​ អញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំ​រដ្ឋមន្ត្រី​កសិកម្ម​និង​ព្រៃ​ឈើ​អាស៊ាន​បូក​បី​លើក​ទី​២៦ នៅប្រទេសសឹង្ហបុរី

នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ​ ប្រាក់ ដាវីដ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មនិងព្រៃឈើអាស៊ានបូកបី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 276

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោង EMPOWER ដើម្បីលើកកម្ពស់ជីវភាព កាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់របស់កសិករនៅខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 284

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំសិក្ខាសាលាឆ្លុះបញ្ចាំងពីការជំរុញផលិតកម្ម​ ដំណាំកសិផលប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ស្តង់ដារ និងគុណភាពកសិផលកម្ពុជា

នៅថ្ងៃទី២៧-២៨ និងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី និងដឹកនាំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 283

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង នៅខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលផ្គូផ្គងដៃគូវិស័យឯកជន ជាមួយសហគមន៍កសិកម្មជីរោទ៍រុងរឿង...
ចេញ​ផ្សាយ​ ៣១ តុលា ២០២៦ 286

ឯកឧត្តមអនុរដ្ឋលេខាធិការ​ ជា​ ឆេង​ អញ្ជើញចុះសំណេះសំណាល និងចែកជូនពូជស្រូវដល់ប្រជាពលរដ្ឋ​ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តមអនុរដ្ឋលេខាធិការ ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបូរី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 464

ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ស្រូវពូជជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២៦​ ក្នុងបេសកកម្មបម្រើប្រជាពលរដ្ឋ ក្នុងការស្តារពីផលប៉ះពាល់ក្រោយគ្រោះទឹកជំនន់ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 473

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ញើញជួបសំណេះសំណាល និងនាំយកស្រូវពូជមកចែកជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលបានរងការខូចខាតដំណាំស្រូវដោយសារគ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 480

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួប «សំណេះសំណាល ចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង»

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ៣០ តុលា ២០២៦ 506

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើ ជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប

នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីនីតិវិធីពាក់ព័ន្ធនឹងច្បាប់ស្ដីពីព្រៃឈើជូនដល់មន្ត្រីសមត្ថកិច្ចព្រៃឈើខាងជើងបឹងទន្លេសាប...