Other News
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត បានដឹកនាំប្រតិភូនៃអង្គភាពជាតិការពាររុក្ខជាតិនៃប្រទេសកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេកទេសទ្វេរភាគីជាមួយអង្គភាពជាតិការពាររុក្ខជាតិនៃប្រទេសវៀតណាម ដែលដឹកនាំដោយលោកស្រី Nguyen Thi Thu Huong អគ្គនាយករងនៃនាយកដ្ឋានផលិតកម្ម និងការពារដំណាំ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសពាក់ព័ន្ធនឹងការការពាររុក្ខជាតិ និងភូតគាមអនាម័យក្នុងកិច្ចជំរុញពាណិជ្ជកម្មផលិតផលដំណាំពីកម្ពុជាទៅកាន់ប្រទេសវៀតណាម។