ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប នៅខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ៥ សីហា ២០២៦ 1361

នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលគំនិតនៃការបង្កើតសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើប» នៅឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុបចំនួន ៨៥រូប (ស្ត្រី ៥០រូប)។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលដោយផ្ទាល់ពីមន្ត្រីជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ជូនដល់សហគមន៍កសិកម្ម និងកសិករក្នុងមូលដ្ឋាន អំពីគោលការណ៍នៃសហគមន៍កសិកម្ម (ACs) និងសហគមន៍កសិកម្មទំនើប (MACs) ព្រមទាំងពង្រឹងសមត្ថភាពលើអភិបាលកិច្ច ផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយតម្លាភាព សំដៅបង្កើនផលិតភាព គុណភាពឆ្លើយតបទីផ្សារ និងប្រាក់ចំណូលកសិករ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន បានគូសបញ្ជាក់ថា ការធ្វើកសិកម្មបច្ចុប្បន្ន ត្រូវផ្លាស់ប្តូរពីការផលិតសម្រាប់តែហូបចុក ទៅជាការផលិតសម្រាប់ទីផ្សារ ដោយផ្តោតលើគុណភាព សុវត្ថិភាព និងការប្រមូលផ្តុំជាក្រុមផលិត។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតបានណែនាំឱ្យកសិករសហការជិតស្និទ្ធជាមួយក្រុមការងារគម្រោង ក្នុងការអនុវត្តកម្មវិធី CERC ក្រោមគម្រោង CaWSIP ដោយធានាការជ្រើសរើសអ្នកទទួលផលប្រកបដោយតម្លាភាព និងចំគោលដៅពិតប្រាកដ៕ 

Other News
ចេញ​ផ្សាយ​ ១៦ សីហា ២០២៦ 157

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ ខេត្តកំពង់ចាម​ និងខេត្តត្បូងឃ្មុំ

នាព្រឹកថ្ងៃអាទិត្យ ទី១៦ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 499

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតជូនពរ ពីឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 509

ថ្នាក់ដឹកនាំក្រសួងកសិកម្ម បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងកំណត់ផែនការ​ដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធគ្រប់គ្រងព័ត៌មានសហគមន៍កសិកម្ម

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង និងឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​អញ្ជើញ​ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពនៃការរៀបចំ...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 508

ក្រសួងកសិកម្ម បង្កើនកិច្ចការពារសត្វផ្សោតទន្លេមេគង្គ តាមរយៈការអនុវត្តច្បាប់ និងបច្ចេកវិទ្យាទំនើប

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ប្រតិភូអ្នកជំនាញអភិរក្សអន្តរជាតិ នៅទីស្នាក់ការឆ្មាំទន្លេកាំពី...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 519

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការជំរុញផលិតកម្មដំណាំរដូវ

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ទទួលបន្ទុកការងារដឹកនាំ និងអភិវឌ្ឍដំណាំរដូវ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព...
ចេញ​ផ្សាយ​ ១៥ សីហា ២០២៦ 523

ពិធីចែកកូនដូងក្រអូបចំនួន ៨០០ដើម ជូនប្រជាកសិករ ២០០គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត រៀបចំពិធីចែកកូនឈើហូបផ្លែប្រភេទកូនដូងក្រអូប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 638

និស្សិតកសិកម្ម​ប្រកួតវោហារកោសល្យលើប្រធានបទពាក់ព័ន្ធនឹងការ​ប្រយុទ្ធនឹងជំងឺអេដស៍

នាព្រឹកថ្ងៃសុក្រទី១៤ ខែសីហា ឆ្នាំ២០២៦ ក្រុមនិស្សិតនៃគ្រឹះស្ថានឧត្តមសិក្សាកសិកម្ម​ទាំង៣​ រួមមាន​ សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 634

ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំសិក្ខាសាលាផ្ទៀងផ្ទាត់ផែនការសកម្មភាពសម្រាប់កែលម្អការដាំដុះ ការប្រមូល ការគ្រប់គ្រង ការកែច្នៃ និងការលក់ ទិញផលិតផលកសិកម្ម នៅខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ និងខេត្តព្រះវិហារ

ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ ក្នុងឋានៈជានាយកគម្រោងគជ់ ឬ គម្រោង PEARL បានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 670

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្តីពី «ការអភិវឌ្ឍទីផ្សារទឹកឃ្មុំនៅកម្ពុជា​»

នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការទទួលបន្ទុកវិស័យឯកជន​ និងអង្គការសង្គមស៊ីវិល និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមរដ្ឋមន្រ្តី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 725

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ នៅខេត្តកំពង់ស្ពឺ និងខេត្តកំពត

នៅថ្ងៃទី១១ និងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វ​ផ្សាយកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងអង្គការ GIZ បានរៀបចំ​សិក្ខា​សាលាស្តីពី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 686

ក្រសួងកសិកម្ម រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី «ដំឡូងមី ដំណាក់​កាលទី២ ដើម្បីពង្រឹង និងអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា»

នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សា​ស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីដំឡូងមី...
ចេញ​ផ្សាយ​ ១៤ សីហា ២០២៦ 695

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​ ក្រោមការគាំទ្រហិរញ្ញប្បទានធនាគារពិភពលោក (WB)

នាព្រឹកថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ និងពិភាក្សាការអនុវត្តគម្រោងរបស់ក្រសួងកសិកម្ម​...